ស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះសម្អាតរៀបចំទីតាំងលានដំឡូង​មួយកន្លែង​ត្រៀមសំរាប់ដាក់​ពលករ​ធ្វើ​ចត្តាឡីស័ក

2021/07/13 02:07:52 am        503

ឧត្តរមានជ័យ ៖ ដោយមានការចង្អុលបង្ហាញ​សម្របសម្រួលពី​ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ បានដឹកនាំកម្លាំង​នគរបាល​វរសេនាតូចការពារព្រំដែនប្រចាំទិស៩០៥ នគរបាលព្រំដែន៧០២ ​ដើម្បីចុះធ្វើការ​សំអាត​អនាម័យ​ទីតាំងលានដំឡូងទុកចោលមួយកន្លែង​ សំរាប់ត្រៀម​ដាក់ពលករ​ឆ្លងដែន​មកពីស្រុកថៃ សម្រាក​ព្យាបាលធ្វើចត្តាឡីស័ក។

ទីតាំងស្ថិតនៅចំណុចភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណះដែល​មណ្ឌលធ្វើចត្តាឡីស័កផ្សេងៗទៀត​ ក្នុងខេត្តបានពេញអស់ហើយ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយន៍ទោ ហួត សុធី បានឲ្យដឹងថា ដើម្បីការពារសន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គមជូន​ដល់ប្រជាពលរដ្ឋឲ្យមានភាពកក់ក្តៅនោះ ពិសេសពលករឆ្លងមកពីប្រទេសថៃ ដោយ​ស្ថាន​ភាពបច្ចុប្បន្ននេះ កំពុងតែ​មាន​កំណើនកើនឡើងខ្ពស់ជាបន្តបន្ទាប់​ជារាងរាល់ថ្ងៃ​ក្នុងភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ នៅតាមមណ្ឌល អគារសិក្សានានាទាំងអស់​ត្រូវបានដាក់​ឲ្យពលករសម្រាកពេញ​អស់គ្រប់កន្លែងទាំងកន្លែងព្យាបាល​នឹងកន្លែងធ្វើចត្តាឡីស័ក។

លោក បានបន្ដថា ដោយ​មើលឃើញពីបញ្ហាលំបាក​ ចំពោះទីតាំងស្នាក់នៅរបស់ពលករ​ ក៏ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងដូច្នេះ ទើបឯកឧត្តមអភិបាលខេត្ត​ សម្រេចជ្រើសរើស​យក​ទីតាំងមួយកន្លែងបន្ថែមទៀត ដែលជាទីតាំងលានដំឡូងមួយកន្លែង​មានទីធ្លាធំទំលាយ​ប្រកប​ដោយ​ផាសុខភាពមានប្រព័ន្ធទឹកភ្លើងមានសុវត្ថិភាពល្អ ចំពោះការស្នាក់នៅរបស់ពលករផងដែរ។

ពិសេសទីតាំងនោះ ជិតនឹងច្រកព្រំដែនចេញចូលស្រាប់​ងាយស្រួលក្នុង​មធ្យោបាយ​ធ្វើការ​ដឹក​ជញ្ជូនពលករមកធ្វើចត្តាឡីស័ក ដោយសុវត្ថិភាពចំពោះពលករឆ្លងដែនមកពីប្រទេសថៃ៕

អត្ថបទ ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        505

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm