សម្តេច ឃួន សុដារី៖ ការដោះស្រាយវិសមភាពយេនឌ័រមិនមែន ដើម្បីតែស្ត្រីប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

2024/03/08 07:38:32 pm        252

ភ្នំពេញ៖ នៅពេលអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងវេទិកាតុមូលលើកទី២ ស្តីពី សមភាព និង​ចំនួនស្មើគ្នារវាងស្រ្តី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមោះមុត​ក្នុងកា​រពង្រឹង​សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើ​វិស័យ​សំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។

សម្តេច​រដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភា​បា​នប្តេជ្ញា​ចិត្ត​ក្នុង​បុព្វ​ហេតុ​លើក​កម្ពស់​សម​ភាព​យេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និង​ភាព​ជាតំ​ណាង​របស់​ខ្លួន “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​យេនឌ័រ​ក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។ សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេល​យើង​អាច​លើក​កម្ពស់​កម្រិត​នៃ​សមភាព​យេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ហើយ​យើង​ក៏​អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មាន​ការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោក ដែល​មក​ជួប​ជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរ​ពី​បញ្ហា​ស្រ្តី​ និង​ក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តី និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាង​នេះ​ទៀត អ្វីដែលសំខាន់គឺ សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈ​ការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។

កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ចំនួនពីរ គឺទី១ មានប្រធានបទ ការអប់រំ​ប្រកប​ដោយ​សមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងទី២មានប្រធានបទ សមភាព និង​ចំនួនស្មើគ្នារវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទី​គម្រូ​របស់​ស្ត្រី។​

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់អង្គប្រជុំបន្តថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី មិន​មែន​គ្រាន់​តែជារឿងនិទាននោះទេ តែជាសក្ខីកម្មនៃភាពធន់ និងសមត្ថភាពរបស់ស្រ្តី។ ស្ត្រីបាន​បង្ហាញ​នូវ​ភាពជាអ្នកដឹកនាំដែលរួមបញ្ចូលដោយលក្ខណៈនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ការ​ចែក​រំលែក និងភាពជាអ្នកដឹកនាំល្អិតល្អន់ទាំងនៅតាមគេហដ្ឋាន និងក្នុងវិស័យវិជ្ជាជីវៈ។

សម្តេច​ប្រធានរដ្ឋសភា បានជម្រាបជូនអង្គប្រជុំថា គេត្រូវទទួល​ស្គាល់​ពី​ធម្មជាតិ​ដែល​បាន​ចាក់​ឫស​យ៉ា​ងជ្រៅក្នុងវិសមភាពយេនឌ័រ។ ស្ត្រីនិងក្មេងស្រីតែងប្រឈមទៅនឹងអំពើហិង្សា ការ​រំលោភ​បំពាន និងការផ្តល់តម្លៃមិនស្មើគ្នា ទាំងនៅតាមផ្ទះ កន្លែងធ្វើការ និងតាមសហគមន៍ ព្រមទាំង​មិន​ទាន់​បាន​នូវឱកាសរៀនសូត្រ រកប្រាក់ចំណូល និងដឹកនាំថែមទៀតផង។ ការដោះស្រាយ​វិសម​ភាព​យេនឌ័រ គឺជាបញ្ហាសកលមួយដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែន​សម្រាប់​តែ​ស្ត្រីប៉ុណ្ណោះទេ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង​ថា​ការ​ជួប​ជុំ​ប្រធាន​សភា​ជា​ស្រ្តី​នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី។

តំណាងស្រ្តីដែលបានជជែក ពិភាក្សាយ៉ាងហ្មត់​ចត់​អំពី​ប្រធាន​បទ​ដ៏​មា​ន​សក្តា​នុពល​រវាង​សម​ភាព​យេន​ឌ័រ ភាពស្មើគ្នា និងការពង្រឹងអំណាចនៅក្នុងនយោបាយ បានគូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​គម្រូក្នុងសង្គម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “ស្ត្រីត្រូវកសា​ង​សមត្ថ​ភាព និងជំនាញរបស់ខ្លួន ដើម្បីចាប់យកនូវកាលានុវត្តភាព ដែលគាំទ្រដោយ​បរិយាកាស​អំណោយ​ផល រួមបញ្ចូលទាំងការគាំទ្រពីក្រុមគ្រួសារ ដៃគូ និងសហគមន៍។ យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គម រួមមានផ្នត់គំនិត ក៏ដូចជាប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច សំដៅផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដើម្បី​ឱ្យ​ពួក​គេអាចសម្រេច​បាន​នូវ​សក្តា​នុពលរបស់​ខ្លួន”៕​

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        66
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        143
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm