សម្ព័ន្ធយោធា NATO ស្វាគមន៍ប្រទេសស៊ុយអែត ជាសមាជិកទី ៣២

2024/03/08 07:51:40 pm        264

ប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធយោធាណាតូ។ នាយករដ្ឋមន្រ្តី លោក អ៊ុល គ្រីស្ទឺសុន(Ulf Kristersson) បានប្រគល់ឲ្យ នូវអ្វីដែលត្រូវបានគេស្គាល់ថាជា «ឧបករណ៍នៃដំណើរការចូលជាសមាជិក» ដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានតួជាអ្នកតម្កល់ដើម្បីបោះត្រាសមាជិកភាព កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា សម្ព័ន្ធយោធានេះ ត្រូវបានពង្រឹងប្រឆាំងការឈ្លានពាន ហើយបាននាំមនុស្សកាន់តែច្រើនស្ថិតក្រោមការការពារ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានចាត់ទុកការចូលរួមជាមួយសម្ព័ន្ធយោធានេះថា ជា «ជ័យជំនះសម្រាប់សេរីភាព»។ លោកបាននិយាយថា ប្រទេសរបស់លោក បានបង្កើតជម្រើស «រួបរួម សេរីភាព លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព» ដើម្បីចូលរួម។ ប្រទេសស៊ុយអែត បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពីពីរឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែន។

កាលពីពេលដំបូង ប្រទេសទួរគី បានជំទាស់ទៅនឹងបំណងនៃការចូលជាមួយសម្ព័ន្ធយោធាNATO ដោយនិយាយថា ស៊ុយអែតបានគាំទ្រក្រុមជនជាតិឃឺដ ដែលពួកគេចាត់ទុកថាជាក្រុមភេរវករ។ ប្រទេសហុងគ្រី ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ក៏បានទប់ស្កាត់ការចូលនេះផងដែរ។

មន្ត្រីសម្ព័ន្ធយោធាណាតូ នឹងមើលឃើញទង់ជាតិរបស់ប្រទេសស៊ុយអែត នឹងត្រូវបានបង្ហូត នៅថ្ងៃចន្ទ នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេ។ អគ្គលេខាធិការ លោក Jens Stoltenberg បាននិយាយថា ការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ធ្វើឱ្យប្រទេសស៊ុយអែត «មានសុវត្ថិភាព» និងធ្វើឲ្យសម្ព័ន្ធយោធានេះ «កាន់តែទទួលបានសន្តិសុខ»។


អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        3
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm