NOCC ព្រមាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លើកដំបូង​ចំពោះ​បញ្ហា​ដដែលៗ​

2021/07/13 05:14:50 pm        153

​NOCC៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ចេញ​លិខិត​ព្រមាន​លើកដំបូង ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចំពោះ​បញ្ហា​ដដែលៗដែល​កើត​ចេញពី​ការវិនិច្ឆ័យ​មិនបាន​ត្រឹមត្រូវ​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម រហូត​មានការ​ប្រតិកម្ម​ពី​មហាជន និង​ថ្នាក់ដឹកនាំ​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​កីឡា ពិសេស​គុណ​តម្លៃ​នៃ​កីឡា​អត្តសញ្ញាណ​ជាតិ​នេះ។​

​ការព្រមាន​នេះ ក្រោយ​មាន​ប្រតិកម្ម​ខ្លាំងៗទៅ​នឹង​ការ​កាត់សេចក្ដី ​របស់​អាជ្ញាកណ្ដាល​-​ចៅក្រមក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើស​ង្វៀន​មួយកាលពី​ថ្មីៗ រហូត​មានការ​ប្រតិកម្ម​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ដោយ​សម្ដេច​បាន​ស្នើ​ឲ្យ​អាជ្ញាកណ្ដាល​កីឡាប្រដាល់​ត្រូវ​មាន​យុត្តិធម៌​ក្នុង​ខ្លួន ហើយ​ត្រូវ​ហ៊ាន​កាត់សេចក្ដី​ភ្លាមៗនៅ​ពេល​មានការ​ប្រកួត​ខុស​លក្ខន្ដិកៈ ដើម្បី​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​

​ជុំវិញ​រឿង​ដ៏​រសើប​នេះ NOCC បានសម្រេច​ធ្វើការ​ព្រមាន​លើកដំបូង ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរឲ្យ​ធ្វើការ​កែទម្រង់ និង​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ ដោយ​ដាក់​ពិន័យ​យ៉ាង​ម៉ឹង​ម៉ាត់ ដល់​អាជ្ញា​កណ្ដាល​-​ចៅក្រម​ឲ្យ​គោរព​ស្មារតី​កីឡា គោរព​បទបញ្ជា​ការប្រកួត គោរព​គោល​ការណ៍ Fair-Play និង​គោរព​ក្រមសីលធម៌​កីឡា​ដោយ​មិន​អាច​រំលោភ​បាន។ ប្រសិនបើ​មាន​បញ្ហា​ដដែល​កើតឡើង​ទៀត NOCC នឹង​ប្រើ​សិទ្ធិ​ដាក់​ព្យួរ​សមាជិកភាព ​ដែល​ជា​ផលវិបាក​របស់​សហព័ន្ធ​មិន​អាច​ចូលរួម​ការប្រកួត​ជា​អន្តរជាតិ និង​រៀបចំ​ការប្រកួត​ជា​អន្តរជាតិ​ផ្លូវការ​បាន ហើយក៏​មិន​អាច​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម រួម​ទាំង​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផង​ដែរ៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm