អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-១ បង្កើន​គម្លាត ៧​ពិន្ទុ​ពី​គូប្រជែង​

2021/07/13 05:22:19 pm        105

​បាល់ទាត់៖ ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយ ក្រោយ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជាដោយ​លទ្ធផល ៣-១ ក្នុងជំនួប​សប្ដាហ៍​ទី​៧ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ពួកគេបង្កើន​គម្លាត​ពិន្ទុ​កាន់តែច្រើន ​ពី​គូប្រជែង​រហូតដល់ ៧​ពិន្ទុ​ឯណោះ។​

​ជំនួប​នៅ​កីឡដ្ឋាន SRU ខេត្តសៀមរាបកាលពី​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា​ម្សិលមិញ​នេះ ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​របាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​អគ្គិសនី​កម្ពុជា ៣​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ឈ​ង់ ប៊ុន​ណាត នៅ​នាទី​ទី​១០, កីឡាករ Da Cruz នៅ​នាទី​៣០ និង​កីឡាករ Ata Inia នៅ​នាទី​៣៤។​ ​ប៉ុន្ដែ​ចូល​វគ្គ​ទី​២ ក្រុម​កំពូល​តារាង​នេះមិនអាច​ស្វែងរក​គ្រាប់​បាល់​បន្ថែម​បានឡើយ ផ្ទុយទៅវិញត្រូវបាន​ក្រុម​ប្រើប្រាស់​ធនធាន​កីឡាករ​ក្នុងស្រុក​សុទ្ធ អគ្គិសនី​កម្ពុជាវាយបក​បាន ១​គ្រាប់​វិញនៅ​នាទី​៨៣ ដោយ​កីឡាករ ចិន វណ្ណៈ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង។​

​តែ​យ៉ាងណា​លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​កំពុង​ឡើយ​ជើង​អង្គ​រថា​យ​ហ្គឺ​រ បន្ដ​កំណត់ត្រា​មិន​ស្គាល់​ចាញ់ និង​ពង្រឹង​កៅអី​កំពូល​តារាង​របស់ខ្លួន បន្ទាប់ពី​ឆ្លងកាត់ ៧​ប្រកួត​ឈ្នះ ៦ និង​ស្មើ ១ រកបាន ១៩​ពិន្ទុដាច់​ឆ្ងាយ​ពី​គូប្រជែងរួមមាន​វិសាខា ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង និង​បឹងកេត​ជាដើមដែល​ទើប​រកបាន ១២​ពិន្ទុ។ ប៉ុន្ដែ​ភ្នំពេញ​ក្រោ​នទើប​ប្រកួត​បាន ៤​ប្រកួត​ប៉ុណ្ណោះ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខាប្រកួត​បាន ៦​ប្រកួត និង​ក្រុម​បឹងកេតប្រកួត​បាន ៧​ប្រកួត​ដូច​អង្គ​ករ​ថា​យ​ហ្គឺ​រដែរ៕

​អត្ថបទ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm