សំពាធអតិផរណាស្បៀងអាហារបណ្តាលឲ្យពលរដ្ឋឥណ្ឌូនេស៊ីជួបការលំបាក មុនខែពិធីបុណ្យរ៉ាម៉ាដាន

2024/03/08 11:35:16 pm        170

ស្របពេលដែលខែពិធីបុណ្យរ៉ាម៉ាដាន ខិតជិតចូលមកដល់ក្នុងឆ្នាំនេះ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីជាច្រើន ដែលជួបការលំបាកដោយសារតម្លៃទំនិញហក់ឡើងខ្ពស់ បានសម្រុកដើរផ្សារ បើទោះបីជាមានសំពាធអតិផរណាស្បៀងអាហារនៅក្នុងប្រទេសរបស់ពួកគេក៏ដោយ ។

លោកយាយ Evi Sofiatini វ័យ ៧០ឆ្នាំ ដែលបានដើរផ្សារនៅទីក្រុងហ្សាកាតា និយាយថា ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងចំពោះការឡើងថ្លៃទំនិញគ្រប់មុខ ជាក់ស្តែងដូចជាសាច់មាន់ដែលធ្លាប់មានតម្លៃ ៣,៥៣ដុល្លារ ឥឡូវឡើងថ្លៃដល់ ៣,៨៤ដុល្លារ ក្នុង ១គ.ក ។

លោកយាយ Sofiatini បន្តថា ខ្ញុំមានអារម្មណ៍ពិបាក និងព្រួយបារម្ភចំពោះស្ថានភាពបែបនេះ ។ 

អង្កដែលជាអាហារសំខាន់សម្រាប់ពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋ ២៧០លាននាក់របស់ឥណ្ឌូនេស៊ី តម្លៃរបស់វា បានកើនឡើងជាង ១៦ភាគរយ ចាប់តាំងពីឆ្នាំមុនរហូតមក ស្របពេលដែលបាតុភូតអាកាសធាតុអែល នីញ៉ូ បានកាត់បន្ថយកម្រិតភ្លៀង តាមតំបន់ភាគធំនៅអាស៊ី កាលពីឆ្នាំ ២០២៣ កាត់បន្ថយទិន្នផលធុញ្ញជាតិ និងធ្វើឲ្យមានសំពាធអតិផរណាស្បៀងអាហារនៅក្នុងប្រទេសមួយនេះ ។

អ្នកស្រី Juli Sutarno គឺជាអាជីវករលក់សាច់មាន់មួយរូបនិយាយថា តម្លៃបច្ចុប្បន្នរបស់សាច់មាន់ បានឡើងថ្លៃតាំងពីថ្ងៃមុនខែពិធីបុណ្យរ៉ាម៉ាដានឆ្នាំមុនមកម្ល៉េះ ហើយអ្នកស្រីមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការលក់ដល់អតិថិជន ។

ស្របពេលដែលពិធីបុណ្យរ៉ាម៉ាដាន ចាប់ផ្តើមនៅថ្ងៃចន្ទ ឬថ្ងៃអង្គារ ដើមសប្តាហ៍ក្រោយ ដោយអាស្រ័យលើដំណើររបស់ព្រះច័ន្ទនោះ អតិផរណាស្បៀងអាហារ មិនមែនជារឿងតែមួយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋនៅឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ដែលជាប្រទេសមានជនមូស្លីមច្រើនបំផុតនៅលើពិភពលោក ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm