សន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តន៍វិធានការច្បាប់​ចំពោះក្រុម​អានាធិបតេយ្យ​មួយក្រុមដែលបានរុករានទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ដ្រស្រុកគូលែន

2024/03/08 11:46:03 pm        226

អាជ្ញាធរខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានបើកសន្និសីទសារព័ត៌ មាន ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធ វិនិយោគទៅអោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំ ត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោយពី​មាន​ជន​អនាធិបតេយ្យ​មួយក្រុមបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។

សន្និសីទនេះ បានរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួម ពីអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានបញ្ជាក់ឱ្យដឹងថា មុននិងការចុះចាត់ វិធានការផ្លូវច្បាប់ចំពោះ ក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺ អាជ្ញាធរខេត្តព្រះវិហារ បានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុម ទាំងនេះមកធ្វើការប្រជុំ អប់រំណែនាំ ឱ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែ ប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ ទាំងរដ្ឋបាលស្រុក គូលែន រួមនិងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបងប្អូនមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញរបស់ក្រុមអនាធិបតេយ្យ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមាន អង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជា តំបន់អបគមន៍។

លោកអភិបាលរងខេត្តបានបន្ដថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះ ដឹកនាំ​ប្រតិបត្តិការដោយ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត និងដឹកនាំបញ្ជាកម្លាំងដោយឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានចុះ អនុវត្តវិធានការផ្លូវច្បាប់ ចំពោះក្រុមអនាធិបតេយ្យទាំងនោះ។ ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន ៣៦នាក់ ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹង ថែមទាំងធ្វើការតបត ជាមួយ​កម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារ ខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវ ច្បាប់​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យទាំងនេះ គឺមិនមែនជារឿងថ្មីនោះ ទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែល ប៉ុន្ដែក្រុមអនាធិបតេយ្យទាំង នេះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។

លោកបានបញ្ជាក់ទៀតថា ដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធទៅអោយក្រុមហ៊ុននៅឆ្នាំ ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថា មានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះ រាជរដ្ឋាភិបាល​ក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១ នៅឆ្នាំ ២០១២ តាមរយៈគោលនយោបាយ​ចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។

លោកបានបន្ដថា ចំពោះក្រុមអនាធិបតេយ្យ ​ដែលចូលមកកាប់រានដោយខុសច្បាប់ទាំង នេះគឺចូល​មកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បា​ប់។

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        3
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm