ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការ កងរាជអាវុធហត្ថថ្មីខេត្តក្រចេះ

2024/03/09 12:34:06 am        254

ក្រចេះ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និង​ឯឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ជា​ អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។

ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ និងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារ អម​សាលា​ដំបូង​ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ជាច្រើនរូបផងដែរ។ មេបញ្ជាការថ្មី នៃបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថខេត្តក្រចេះ ដែលត្រូវបានប្រកាសចូល កាន់តំណែង គឺលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួស​លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការ កងរាជអាវុធ​ហត្ថ​ខេត្ត​កំពង់ឆ្នាំង​វិញ។

បន្ទាប់ពីពិធីប្រគល់ប្រកាសតែងតាំង និងត្រារួចមក ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈ អភិបាលខេត្ត ក្នុង​​នាមប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍កោតសរសើរវាយ តម្លៃ​ចំពោះ​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​ខេត្តនាកន្លងមកនេះ បានសហការល្អជាមួយកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងការ​បង្ក្រាប​បទ​ល្មើស​នានា ព្រមទាំងបានចូលរួមគ្រប់សកម្មភាព ជាមួយថ្នាក់ដឹកនាំខេត្ត។ ជាមួយគ្នានេះ ឯកឧត្តម បាន​ស្នើសុំដល់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ សំខាន់ៗមួយចំនួន៖ គឺត្រូវខិតខំបន្តពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព​សង្គម នៅក្នុងខេត្តឲ្យបានល្អប្រសើរ ចូលរួមការអនុវត្តគោលនយោបាយ ភូមិឃុំ/សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​បានសកម្មដើម្បីចូលរួមចំណែកដោះ ស្រាយបញ្ហាកង្វល់ ប្រឈមនានារបស់ប្រជាជន ក៏ដូច​ជា​បញ្ហា​បទល្មើសនៅតាមមូលដ្ឋាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានជម្រុញឱ្យលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេប​ញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តក្រចេះ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការងារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ​ជា​ការ​ថែ​រក្សា​នូវ​សន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ត្រូវបន្តវីរៈ​ភាព​ដឹកនាំ​ពី​មេបញ្ជាការមុន​ រឹតចំណង សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយ​ផ្សារភ្ជាប់ជាមួយ សុខទុក្ខរបស់ប្រជាពលរដ្ឋ។ នឹងបានផ្ដាំផ្ញើរថា ធ្វើជាមេគេត្រូវ​យក​ចិ​ត្ត​ទុក​ដាក់​ដល់​មន្ត្រី ក្រោមឱវាទឱ្យបានដិតដល់ ទាំងការអនុវត្តការងារ ការហូបចុក កន្លែង​ស្នាក់​នៅ មធ្យោ​បាយ​ប្រើ​ប្រាស់ និងគិតអំពីបញ្ហាសុខភាពផងដែរ។ ពិសេសត្រូវដកខ្លួន ចេញឲ្យឆ្ងាយពី​គ្រឿង​ញៀន​ក្នុង​ករណី​រក​ឃើញ​ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវដកចេញពីក្របខណ្ឌតែម្តង។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បាន​ប្ដេជ្ញា ​ស្មោះ​ត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ខិតខំកសាង អង្គភាព បន្តសហការ​ជាមួយ​រដ្ឋ​អំណាច​ ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងកិច្ចប្រតិបត្តិការនានាឲ្យចំទិសដៅ។ បន្ត​គ្រប់​គ្រង​ទុកដាក់ឱ្យបានត្រឹមត្រូវ នូវរាល់មូលដ្ឋាន សម្ភារៈ និងគ្រឿងបំពាក់យោធបរិក្ខារ។ លើក​កម្ពស់​គុណភាព​អប់រំ រៀនសូត្រ បង្កើនសមត្ថភាពចំណេះដឹង ចាប់តាំងពីថ្នាក់មេបញ្ជាការរហូតដល់យុទ្ធជន អំពីច្បាប់ បទបញ្ជា សារាចរណ៍ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានា។ ប្រែក្លាយការរស់នៅ របស់​កងទ័ពទាំងមូល ឱ្យក្លាយទៅជាផែនឯកភាព ក្នុងចលនាប្រលងប្រណាំង រស់នៅស្អាត និងហូ​ប​ស្អាត​ប្រកប​ដោយអនាម័យខ្ពស់៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm