សម្តេចរដ្ឋសភាធិការធិបតីចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១ នៅសាធារណរដ្ឋបារាំង

2024/03/09 02:21:41 am        327

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃសាធារណរដ្ឋបារាំងបានរៀបចំសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប រួមមាន សាធារណរដ្ឋបារាំង អាហ្រ្វិកខាងត្បូង អាល់បានី អាល្លឺម៉ង់ អង់ហ្គូឡា បាហាម៉ា បង់ក្លាដេស កម្ពុជា ស្លូវេនី ប៊ែលហ្សីក អេស្បាញ ឥណ្ឌូនេស៊ី គីរីបាទី លីទុយអានី ម៉ាដាហ្គាស្កា ម៉ាឡាវី មិកសិច ម៉ូណាកូ ម៉ូហ្សំបិក សភាកេបិក សាធារណរដ្ឋឆែក រ៉វ៉ាន់ដា តង់ហ្សានី ប្រទេសសាំងគ្រីស្តូហ្វ-នីញ៉ែវ៉េស និងប្រទេសសៅតូម៉េ-ហ្វ្រាំងស៊ីប។

កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម ដើម្បីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងបេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត ពាក់ព័ន្ធទៅនឹងការធ្វើវិសោនកម្មច្បាប់នៅតាមបណ្តាប្រទេសនីមួយៗដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តីចូលរួមនៅក្នុងគ្រប់វិស័យ ដោយមិនមានការគម្រាមកំហែង។

ជាងនេះទៅទៀត មានការបំភ្លឺពីលោកជំទាវប្រធានរដ្ឋសភាមួយចំនួន ទាក់ទងទៅនឹងការធ្វើច្បាប់និងការអនុម័តច្បាប់តាមវិស័យដើម្បីឆ្លើយតបទៅនឹងសិទ្ធិស្រ្តីក្នុងការទទួលបានការអប់រំនៅថ្នាក់ខ្ពស់ ការទទួលបានសុវត្ថិភាព ចៀសផុតពីអំពើហិង្សា និងការបៀតបៀនទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ ក្នុងនោះក៏មានការអនុម័តច្បាប់រំលូតកូន ព្រមទាំងបង្កើតឱ្យមានវប្បធម៌សមភាពនៅក្នុងសង្គមដើម្បីធានាបានថាមនុស្សគ្រប់រូប ដោយមិនគិតពីពណ៌សម្បុរ ជាតិសាសន៍ ឋានៈក្នុងសង្គម ភេទនិងសាសនាត្រូវបានទទួលស្គាល់និងឱ្យតម្លៃស្មើៗគ្នា ព្រមទាំងមានសិទ្ធិពេញលេញនៅក្នុងការចូលរួមសកម្មភាពនានានៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្លួន។

ក្រោយការផ្តល់សន្និសីទសារព័ត៌មាន ប្រធានសភាស្រ្តីទាំង ២៥ រូប បានអញ្ជើញទស្សនារូបគំនូរ អំពីទេសភាពផ្ការំចង់ ដែលបង្ហាញពីការផ្សារភ្ជាប់ជីវិតរបស់វិចិត្រករទៅនឹងធម្មជាតិ និងជាពិសេសទៅនឹងអ្វីដែលគាត់ចូលចិត្ត។ គំនូរដ៏ល្បីល្បាញនេះត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ Musée de l'Orangerie ដែលគូរដោយវិចិត្រករបែបសោភ័ណភាព និមិត្តនិយម (Impressionism) ដ៏ល្បីល្បាញលើពិភពលោកគឺ លោក Claude Monet ដែលត្រូវបានគេស្គាល់ថាជាវិចិត្រករដ៏អស្ចារ្យមួយរូបសម្រាប់គំនូររបស់គាត់អំពីទេសភាពខាងក្រៅ។ ផ្ទាំងគំនូរនេះត្រូវបានលោក Monet បរិច្ចាគដល់រដ្ឋបារាំងក្នុងឆ្នាំ 1922 ហើយដែលត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Musée de l'Orangerie តាំងពីឆ្នាំ 1927។ សារមន្ទីរនេះមានភាពល្បីល្បាញដោយសារមានផ្ទាំងគំនូរធំៗជាច្រើនដែលជាស្នាដៃវិចិត្រករដ៏ល្បីល្បាញក្នុងពិភពលោក ដូចជា Monet, Renoir និង Picasso៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm