គ្រូពេទ្យនៅតំបន់ហ្កាហ្សា និយាយថា ការទម្លាក់ជំនួយពីលើអាកាស បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់

2024/03/09 04:16:01 pm        327

គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យធំតំបន់ហ្សា បាននិយាយកាលពីថ្ងៃសុក្រថា ការ​ទម្លាក់​ជំនួយ​មនុស្ស​ធម៌​ពី​លើអាកាស នៅភាគខាងជើងនៃដែនដីប៉ាឡេស្ទីន បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង១០​នាក់​រងរបួស។

គិលានុបដ្ឋាយិកានៅបន្ទប់សង្គ្រោះបន្ទាន់ លោក Mohammed al-Sheikh បាន​ប្រាប់​សារ​ព័ត៌មាន AFP ថា អ្នកស្លាប់និងអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Shifa ទីក្រុងហ្កាហ្សា ។ លោក Sheikh បាននិយាយថា ការទម្លាក់ជំនួយបណ្តាលឲ្យមនុស្សស្លាប់នេះ បាន​កើត​ឡើង​នៅ​ភាគ​ខាង​ជើងជំរំជនភៀសខ្លួន តំបន់ឆ្នេរ Al-Shati ។

សាក្សីម្នាក់មកពីជំរំបាននិយាយ ថាលោកនិងបងប្រុស បានទៅ​តាម​ជំនួយ​ដែល​ទម្លាក់​តាម​ឆ័ត្រ​យោង​ដោយ​សង្ឃឹមថានឹងទទួលបាន ថង់ម្សៅ។ បន្ទាប់មក ភ្លាមៗនោះ ឆ័ត្រយោងមិន​រលាស់​បើក​ ហើយបានធ្លាក់ចុះមកដូចគ្រាប់រ៉ុក្កែត នៅលើដំបូលផ្ទះមួយ។ ដប់នាទីក្រោយមក ខ្ញុំបាន​ឃើញ​មនុស្សជាច្រើននាក់បានរងរបួស ដែលកំពុងស្ថិត​នៅ​លើ​ដំបូល​ផ្ទះ​ជា​កន្លែង​កញ្ចប់​ជំនួយ​បាន​ធ្លាក់​ចុះ។

សហរដ្ឋអាមេរិក និងប្រទេសហ្ស៊កដានី ស្ថិតក្នុងចំណោម​ប្រទេស​ដែល​បានអ​នុវ​ត្ត​ការ​ទម្លាក់​ជំនួយពីយន្តហោះនៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែល​មនុស្ស​រាប់​សែន​នាក់​កំពុង​ប្រឈម​មុខទៅនឹងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមជាងប្រាំខែ។ ដោយនិយាយ​សំដៅ​ទៅ​លើ​អ្នក​ស្លាប់ទាំងប្រាំនាក់កាលពីថ្ងៃសុក្រ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល នៅ​តំប​ន់​ហ្កាហ្សា​គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការទម្លាក់ជំនួយតាមអាកាសគឺ «ឥត​ប្រយោជន៍​» ហើយ «ពុំមែនជាមធ្យោបាយល្អ សម្រាប់បំណងផ្តល់ជំនួយចូលមកនោះទេ» ។ អង្គការសហប្រជាជាតិបាននិយាយថា ការទម្លាក់ជំនួយពីយន្តហោះ ឬតាមច្រក​របៀង​ជំនួ​យ​តាម​សមុទ្រ ដែលបានស្នើឡើង មិនអាចជំនួសបានសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោកនោះទេ ដោយ​ជំរុញ​ឱ្យ​រថយន្តដឹកទំនិញកាន់តែច្រើន ត្រូវបានអនុញ្ញាតឱ្យចូលទៅដល់តំបន់ហ្កាហ្សា តាមរយៈ​ច្រក​ព្រំដែន​បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm