ខណៈ UN ជំរុញឱ្យមានបទឈប់បាញ់នៅស៊ូដង់ រុស្ស៊ីនិងចិន បានលើកឡើងពីបញ្ហានៅតំបន់ហ្កាហ្សា

2024/03/09 05:29:55 pm        130

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​នៅ​ក្នុងប្រទេសស៊ូដង់ ដោយធ្វើឲ្យប្រទេសចិនរំលឹកដល់ក្រុមប្រឹក្សា កុំឱ្យភ្លេច​ពី​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ប្រទេសរុស្ស៊ី បានអនុប្បវាទ ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន ១៤រូប ដែលនៅសល់ បានបោះឆ្នោតគាំទ្រ​សេចក្តី​សម្រេច​ពង្រាង​ដោយ​ចក្រ​ភព​អង់គ្លេស ដែលបា​ន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​ក្នុង​អំឡុង​ពេល​ខែ​តម​អាហារ​របស់​ពលរ​ដ្ឋមូស្លីមនៃ ខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ។ សង្គ្រាមបានផ្ទុះឡើងនៅប្រទេសស៊ូដង់ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និង​កងកម្លាំងគាំទ្ររហ័ស (RSF)។

អង្គការសហប្រជាជាតិនិយាយថា មនុស្សជិត ២៥ លាន​នាក់​ ជាចំនួនប្រជាជនពាក់កណ្តាលរបស់ប្រទេសស៊ូដង់ ត្រូវការជំនួយ ហើយប្រហែល ៨ លាន​នាក់​បាន​ភៀស​ខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈភាពអត់ឃ្លានកំពុងកើនឡើង។ ទីក្រុងវ៉ាស៊ីនតោន និយាយថា ភាគីជម្លោះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ យោង​តាម​របាយ​ការណ៍​អ្នក​ឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចន្លោះពី ១០.០០០នាក់ ទៅ ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងតែមួយនៃតំបន់ West Darfur របស់​ប្រទេសស៊ូដង់កាលពីឆ្នាំមុនក្នុងអំពើហិង្សាជនជាតិភាគតិច ធ្វើឡើង​ដោយ​កង​កម្លាំង​គាំទ្រ​រហ័ស(RSF) និងកងជីវពលសម្ព័ន្ធមិត្តអារ៉ាប់។

លោក Dai Bing អគ្គរដ្ឋទូត​រង​របស់​អង្គការ​សហ​ប្រជាជាតិ​របស់​ប្រទេសចិន បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ខណៈអនុម័ត​សេចក្តី​សម្រេច​ស្តីពី​បទ​ឈប់​បាញ់ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន ក្នុងប្រទេសស៊ូដង់ ក្រុមប្រឹក្សាសន្តិសុខ មិនត្រូវ​ភ្លេច​ថា​ប្រជាជន​នៅតំបន់ហ្កាហ្សា នៅតែរងទុក្ខវេទនាក្រោមការទម្លាក់គ្រាប់បែក។ «សហគមន៍អន្តរជាតិ ត្រូវតែជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់»។ សហរដ្ឋអាមេរិក ពុំ​បាន​ឆ្លើយ​តប​នៅក្នុងក្រុមប្រឹក្សា ចំពោះការលើកឡើងរបស់រុស្ស៊ីនិងចិន លើ​បញ្ហា​តំបន់​ហ្កាហ្សា​នោះ​ទេ​។ បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងចរចាលើសេចក្តីព្រាងសេចក្តីសម្រេច ដែលគាំទ្រ «បទ​ឈប់​​បាញ់​បន្ទាន់​រយៈពេលប្រហែលប្រាំមួយសប្តាហ៍នៅតំបន់ហ្កាហ្សា រួមជាមួយការ​ដោះលែង​ចំណាប់​ថ្នូរ​ទាំងអស់​៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm