ចាន់ រតនា ស្វាគមន៍​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី​ដែល​ប្រកាស​ចង់​ជួប​ខ្លួន​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​

2021/07/13 05:57:08 pm        180

​គុន​ចម្រុះ​៖ អ្នកលេង​គុន​ចម្រុះ​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា បាន​បើកភ្លើង​ខៀវ​ស្វាគមន៍​ដោយ​ក្ដី​រីក​រាយ ចំពោះ​ការប្រកាស​ចង់​ជួប​លើស​ង្វៀន​លំដាប់​ពិភពលោក ONE Championship ពី​សំណាក់​កីឡាករ​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី Eko Roni Saputra កាល​ពី​ពេល​ថ្មីៗ។​

​ការ​ឆ្លើយតប​របស់​ជើង​ខ្លាំង​គុន​ខ្មែរ​រូបនេះ បន្ទាប់ពី​កីឡាករ Eko Roni Saputra បាន​ប្រកាស​ចង់​ជួប និង​សាក​ថ្វីដៃ​ជាមួយ ចាន់ រតនា ពិសេស​ចង់​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ២​រូបដែល​ធ្លាប់​បរាជ័យ​ក្រោម​ថ្វីដៃ​បុរស​វ័យ ៣៥​ឆ្នាំ​រូប​នេះ​កាលពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ គឺ​កីឡាករ Rudy Agustian និង Abrou Fernandes។​ ​ចាន់ រតនា បាន​បញ្ជាក់​ថា ខ្លួន​រីករាយ​ក្នុង​ការ​ត្រៀម​ជួប Eko Roni ដ្បិត​គេច​ង់​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ។ ចំពោះ​សមត្ថភាព​របស់​កីឡាករ​ឥណ្ឌូនេស៊ី​រូប​នេះក៏​មិន​ចាញ់​កីឡាករ Rudy Agustian និង Abrou Fernandes ដែល​ខ្លួន​ធ្លាប់​យកឈ្នះ​លើស​ង្វៀន ONE ដែរ ប៉ុន្តែ រតនា រំពឹងថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុតដើម្បី​រក្សា​កំណត់ត្រា​មិន​ចាញ់​កីឡាករ​ឥណ្ឌូនេស៊ី។​ ​សូម​បញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូនេស៊ី Eko Roni Saputra បាន​ប្រកាស​ចង់​ជួប ចាន់ រតនា ក្នុង​គោលបំណង​ធំ​បំផុត គឺ​ចង់​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​របស់​ខ្លួន ដោយ​និយាយ​ត្រង់​ៗ​ថា រតនា ធ្លាប់​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​ច្រើន​នាក់​ហើយ ដូច្នេះ​កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ក្លាយ​ជា​ដៃគូ​ដ៏​លំបាក​សម្រាប់​ខ្លួន​។

ម្យ៉ាង រតនា មាន​ជំនាញ​វាយ​ឈរ​ល្អ ហេតុនេះ​ខ្លួន​ពិតជា​ចង់​ជួប ហើយ​បើ​បាន​ជួប​មែន Eko Roni នឹង​លេង​ក្បាច់​ក្រោម ដើម្បី​ចង់​ដឹង​ថា តើ​រវាង​អ្នក​ជំនាញ​វាយឈរប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងណា​? ​បើ​ក្រឡេក​មក​ចាប់អារម្មណ៍​ប្រវត្តិ​លើស​ង្វៀន ONE រវាង​អ្នក​ទាំងពីរ​វិញ ចាន់ រតនា ហាក់​មានប្រៀប​លើ Eko Roni ដ្បិត​ធ្លាប់​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក​នេះ ១០​ដង ឈ្នះ ៧ និង​ចាញ់ ៣ ខណៈ Eko Roni ធ្លាប់​ប្រកួត​បាន ៥​ដង ឈ្នះ ៤ និង​ចាញ់​ម្ដង ក្នុង​នោះ​គេ​ក៏​ធ្លាប់​យកឈ្នះ​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ ត្រឹម​ទឹក​ទី​១ កាល​ពី​ដើម​ឆ្នាំ​២០២០ ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm