ទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោកដោយមានការដង្ហែក្បួន

2024/03/09 05:44:19 pm        103

ប្រជាជននៅក្នុងប្រទេសទួគី រាប់ពាន់នាក់បានចេញដង្ហែក្បួន ក្រោមសន្តិសុខដ៏តឹងរ៉ឹង ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល កាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខណៈ​ពួកគេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​សម្លាប់ស្ត្រី និងធ្វើឲ្យមានការយកចិត្តទុកដាក់ចំពោះការលំបាកផ្នែកសេដ្ឋកិច្ច និងសង្គមដែលពួកគេប្រឈមមុខ។

ក្រោមវត្តមាននគរបាលយ៉ាងច្រើន ស្ត្រីបានដើរដង្ហែក្បួននៅតាមដងផ្លូវក្បែរទីលាន Taksim ដោយ​ស្រែក​ពាក្យផ្សេងៗ និងមានកាន់ស្លាក និងបដា។ អ្នកតវ៉ា នាង Leyla Can បាននិយាយថា នាង​កំ​ពុងចូលរួមការតវ៉ា ដើម្បីអំពាវនាវឱ្យពិភពលោកមានភាពស្មើគ្នា ហើយនាងជឿថា រដ្ឋាភិបាល​កំពុង ព្យាយាមបង្កើតគំរូស្ត្រី ដែលសាកសមទៅនឹងរបបរបស់ខ្លួន។ នាង Acelya Ucar ជាអ្នកតវ៉ាម្នាក់ទៀត បាននិយាយថា វាពិតជាពិបាកសម្រាប់ស្ត្រីក្នុងការដើរធ្វើបាតុកម្មតាមផ្លូវនៅពេលយប់ ហើយ​វា​មិន​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រីនោះទេ។ ជាមួយគ្នានេះ មនុស្សរាប់​ពាន់​នាក់​ក៏​បាន​ដើរដង្ហែក្បួននៅទីក្រុងបាសេឡូណា តវ៉ាប្រឆាំងនឹងវិសមភាពយេនឌ័រ និងការតស៊ូ ដើម្បី​សិទ្ធិ​អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នករកស៊ីផ្លូវភេទ។ ក្រុមអ្នកតវ៉ាបានកាន់ស្លាកបដាពិល ទង់​ពណ៌ស្វាយ និងភ្លើង នៅពេលដែលពួកគេដើរកាត់កណ្តាលទីក្រុងប្រវត្តិសាស្ត្រ។ នៅទីក្រុងម៉ាឌ្រីដ មនុស្សរាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងការហែក្បួន ដែលឆ្លុះ​បញ្ចាំង​ពី​មនោគម​វិជ្ជាខុសគ្នា នៅក្នុងចលនាស្ត្រី នៅក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញ។

គណៈ​ប្រតិភូរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បាននិយាយថា មនុស្ស ៣០.000 នាក់ បាន​ចូល​រួម​ក្នុង​ការ​ហែ​ក្បួន ដែលរៀបចំដោយចលនាស្ត្រី M8 របស់ទីក្រុងម៉ាឌ្រីដ ហើយមនុស្ស ៤.០០០ នាក់ បាន​ចូល​រួមក្នុងការប្រឆាំងការកំណត់អត្តសញ្ញាណយេនឌ័រ ដែលអំពា​វនាវ​ឱ្យ​លុបបំបាត់​ពេស្យាចារ​ផង​ដែរ​។ ទន្ទឹមនឹងនេះ មនុស្សប្រមាណ៤.០០០នាក់ បានប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ​នៅ​ក្នុង​ជួប​ជុំ​មួយ​ក្នុង​ទីក្រុងប៊ែកឡាំង កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ជាថ្ងៃឈប់សម្រាកសាធារណៈ នៅក្នុង​រដ្ឋធានី ប្រទេសអាល្លឺម៉ង់។ បាតុកម្ម ត្រូវបានរៀបចំឡើងដោយក្រុមស្ត្រី និងសហជីព ហើយ​អ្នក​ចូល​រួម ទាមទារសិទ្ធិស្មើគ្នាសម្រាប់ស្ត្រី ដោយចាត់ទុកស្ថានភាពបច្ចុប្បន្នថា «មិនអាច​ទទួល​យកបាន​»៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm