លោក​ បោន​ ប៊ិន​ ៖​ អាវុធហត្ថនារីបានខិតខំយ៉ាងសស្រាក់សស្រាំ​ តស៊ូការពារជាតិមាតុភូមិ​ រហូតទទួលបាននូវសុខសន្តិភាព

2024/03/09 06:09:21 pm        263

បន្ទាយមានជ័យ​ ៖​ អាវុធហត្ថនារីបានខិតខំយ៉ាងសស្រាក់សស្រាំ​ តស៊ូការពារជាតិមាតុភូមិ​ ក្នុង​បុព្វហេតុ​ការពារប្រទេសជាតិ​ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេស​ក្នុង​ដំណាក់​កាល​នៃ​ការ​រីករាលដាល នៃជំងឺកូវីដ-១៩​ អាវុធហត្ថនារី​ បានចូលរួមចំណែក​យ៉ាងសកម្ម​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ​រហូត​ទទួល​បាន​ជោគជ័យ។

នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ក្នុងពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤​ ក្រោម​ប្រធានបទ​ "​ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"​ នៅបញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ នាថ្ងៃទី០៩​ ខែមីនា​ ឆ្នាំ២០២៤។

ជាមួយគ្នានោះលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាន​បញ្ជាក់ថា​ ក្រោមការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាពណាចក្រកម្ពុជា បានកំណត់​ការ​លើក​កម្ពស់​សម​ភាព​យេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព​ក្នុង​របៀប​វារៈគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈ​ការ​ពង្រឹង​ភាព​ជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និង​បរិយាបន្ន ដែលក្នុងនោះស្រ្ដីគឺជាស្នូល។ ព្រមជាមួយគ្នានោះ​ រាជរដ្ឋភិបាលបច្ចុប្បន្ន​ បន្ត​លើក​កម្ពស់​សម​ភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និង​ក្នុង​តួនាទី​ជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីយេនឌ័រ បង្កលក្ខណៈ​អំណោយ​ផល​ដល់​ស្រ្ដី​ក្នុង​កា​រប្រើប្រាស់សិទ្ធិ​លើការសម្រេចចិត្តអំពីគ្រួសារ និងចំនួនកូន កាត់បន្ថយ​ភាពងាយ​រង​គ្រោះ​ដោយ​អំពើហិង្សាទាក់ទងនឹងយេនឌ័រ​លើស្រ្ដី និងក្មេងស្រី ព្រម​ទាំង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​អន្តរជំនាន់​៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm