លោក Zelenskiy និយាយថា គ្មានរុស្ស៊ីនៅក្នុងកិច្ចប្រជុំសន្តិភាព នៅអ៊ុយក្រែនលើកដំបូងនោះទេ

2024/03/09 06:39:50 pm        176

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែមីនា ថា រុស្ស៊ី នឹង​មិនត្រូវ​បាន​គេអញ្ជើញ​ឱ្យចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សន្តិភាព​លើក​ដំបូ​ង​នោះ​ទេ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស្វីស។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Tayyip Erdogan នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Zelenskiy បាននិយាយថា អ្នក​តំណាង​រុស្ស៊ី អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំលើកក្រោយ បន្ទាប់ពីផែនទី​បង្ហា​ញ​ផ្លូវ​សម្រាប់​សន្តិភាព​នឹងត្រូវបានពិភាក្សា និងការព្រមព្រៀងអាស្រ័យលើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស។

ភាគីទាំងពីរបាននិយាយថា លោក Erdogan បាន​ទទួល​លោក Zelenskiy សម្រាប់កិច្ចពិភាក្សា ស្តីពីដំណើរនៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី កិច្ចព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​នៅសមុទ្រខ្មៅដែលត្រូវបានលុបចោល និងការបង្កើន​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ការពារជាតិ។ ប្រធានាធិបតីទួរគី បាននិយាយថា កិច្ចប្រជុំបានចាប់ផ្តើម បន្ទាប់​ពី​លោក Zelenskiy បានទៅពិនិត្យមើលទីតាំងផលិតនាវាមួយកន្លែង នៅជិតទីក្រុងអ៊ីស្តង់ប៊ុល ដើម្បី​ពិនិត្យការងារនាវាចម្បាំងធុនតូចពីរគ្រឿង ដែលកំពុង​ត្រូវ​បាន​ផលិត សម្រាប់​កង​ទ័ព​ជើង​ទឹក​អ៊ុយក្រែន។ ទួរគីជាសមាជិករបស់សម្ព័ន្ធយោធាណាតូ ហើយបានគាំទ្រ​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន ប៉ុន្តែក៏រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី ហើយជារឿយៗ បាននិយាយ​ជាមួយ​ភាគី​ទាំង​ពីរ​ក្នុង​ជម្លោះ ជាពិសេសក្នុងនាមជាអ្នកជួយក្នុងកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ ដែល​បាន​លុប​ចោល​ការ​រារាំងធ្វើឡើងដោយរុស្ស៊ី ចំពោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។

ការិយាល័យរបស់ លោក Zelenskiy បាននិយាយថា របៀបវារៈ រួមមានរូបមន្តសន្តិភាព ដែល​មាន​បំណង​បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិទ្វេភាគី និង​ការ​ដោះលែង​អ្នកទោសសង្គ្រាមអ៊ុយក្រែន ដែលឃុំខ្លួនដោយទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm