ច្រករបៀងសមុទ្រសម្រាប់ដឹកជញ្ជូនជំនួយនៅតំបន់ហ្កាហ្សា កំពុងដំណើរការ

2024/03/09 06:54:35 pm        254

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត កំពុងធ្វើការដើម្បីដឹកជញ្ជូនស្បៀងអាហារ និង​ជំនួយផ្គត់ផ្គង់បន្ទាន់ផ្សេងទៀតដល់តំបន់ ហ្កាហ្សា តាមច្រករបៀងសមុទ្រ។ ចំណាត់ការនេះ ធ្វើ​ឡើង​ ខណៈបុគ្គលិកជំនួយបានព្រមានថា ពលរដ្ឋកំពុង​ប្រឈម​មុខ​ទៅ​នឹង​ការ​គំរាម​កំហែង​នៃ​ភាព​អត់ឃ្លាន​។ អ៊ីស្រាអែល បានកាត់ផ្តាច់ផ្លូវគោក ស្ទើរតែទាំងស្រុងចូលទៅកាន់តំបន់ហ្កាហ្សា។ ការទម្លាក់ជំនួយពីលើអាកាស មួយចំនួនត្រូវបានធ្វើឡើង ប៉ុន្តែវាមិន​គ្រប់​គ្រាន់​សម្រាប់​កង្វះ​អាហារ និងថ្នាំពេទ្យនោះទេ។ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាសបង្កើតច្រករបៀងសមុទ្រ ដែល​ប្រើ​ផែ​បណ្តែតទឹកបណ្ដោះអាសន្ន។ សហភាពអឺរ៉ុប គឺជាដៃគូមួយក្នុងចំណោមដៃគូជាច្រើន ដែល​ចូល​រួម​ក្នុងផែនការនេះ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាន​ទៅ​ពិនិត្យ​កំពង់ផែ​មួយ​កន្លែង​ក្នុង​ប្រទេសហ្សីប ដើម្បីមើលការងាររៀបចំមួយចំនួន។ លោកស្រី​និយាយថា ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ច្រើន នេះជាការបំផុសគំនិតយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ន យើងខិតជិត​ដល់​ការ​បើក​ច្រក​របៀង​ហើយ។ ប្រទេសនានា ដែលចូលរួមក្នុងគម្រោងនេះ បានចេញសេចក្តីថ្លែង​ការណ៍រួម​មួយ​កាល​ពីថ្ងៃសុក្រ ដោយទទួលស្គាល់ផ្លូវនេះថា នឹងមានភាពស្មុគស្មាញ។ ពួកគេ​បាន​និយាយ​ថា ច្រករបៀងត្រូវតែជាផ្នែកមួយនៃ «កិច្ចខិតខំប្រឹងប្រែងដែលមាននិរន្តរភាព» ដើម្បីបង្កើន​លំហូរ​ជំនួ​យ​ តាមរយៈផ្លូវដែលអាចធ្វើទៅបានទាំងអស់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានសម្តែងការព្រួយបារម្ភថា ផែនការដឹកនាំដោយសហរដ្ឋអាមេរិក នឹងត្រូវ​ការ​ពេល​វេលា​។

កងកម្លាំងអ៊ីស្រាអែល ត្រូវបានចោទប្រកាន់កាលពីចុងខែមុនថា បានសម្លាប់មនុស្សជាង ១០០ នាក់ដែលប្រមូលផ្តុំនៅជុំវិញរថយន្តដឹកទំនិញដែលកំពុងផ្តល់ជំនួយ។ ទោះបីជាយ៉ាងណា បន្ទាប់ពីការស៊ើបអង្កេត មន្ត្រីយោធាបាននិយាយថា ទាហានបានបាញ់ទៅលើហ្វូងមនុស្ស ដែល​ពួកគេចាត់ទុកថាជា ជនសង្ស័យ ដែលនឹងជាការគំរាមកំហែង។ ប៉ុន្តែ ប៉ាឡេស្ទីន បដិសេធ​ការ​សន្និដ្ឋាននេះ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិមួយ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm