ខេត្តកោះកុង រៀបចំការរត់ប្រណាំង ដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍​សហគមន៍ពាមក្រសោប និង​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា

2024/03/09 07:41:49 pm        552

មនុស្សជិត ១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងនៅវិថីសាយ ភូថង ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីប្រមូលមូលនិធិជួ​យអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និង​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានប្រមូលផ្តុំរត់ប្រណាំងរយៈចម្ងាយ ៨គីឡូម៉ែត្រចាប់ពីភូមិជីត្រេះ ឃុំអណ្តូងទឹកដល់រង្វង់មូលវិថី សាយ ភូថង ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកោះកុង អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​បូទូមសាគរ និងសហការជាមួយវិស័យឯកជន។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ថា ការ​រត់​ប្រណាំង​មានបុរសស្រ្តីនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ផង និង​ប្រមូល​មូលនីធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបផង។ លោកជំទាវ មិថុនា ភូថង អះអាងថា ស្រ្តីក្នុងជួរមន្រ្តីរាជការ និងវិស័យឯក​ជន​មាន​ឱកាស​ច្រើន ហើយ​​ក្រៅ​តែពីមា​ន​ចំណេះ​ដឹង សមត្ថភាព និងចេះប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវមានសុខភាពល្អ។

ដោយឡែកសម្រាប់តំណាងអ្នកដែលរត់ប្រណាំងជាប់ចំណាត់ថ្នាក់លេខ១ រហូតដល់៥ លើក​ឡើង​ថា កម្មវិធីរត់ប្រណាំងនេះ ពិតជារៀបចំមានសណ្តាប់ធ្នាប់សន្តិសុខល្អប្រសើរ។ កីឡារត់​ប្រណាំង​ពិត​ជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជួយឱ្យសុខភាពល្អ ​ដូច្នេះពួក​គេច​ង់​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចូល​រួមលេងកីឡាឱ្យបានច្រើន ចៀសវាងទៅប្រព្រឹត្តអំពើអបាយមុខ ឬ​ប្រើប្រា​ស់​គ្រឿង​ញៀន​ដែល​សង្គមមិនផ្តល់តម្លៃអោយ។

គួរជម្រាបថា នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់ពលរដ្ឋ ព្រម​ទាំង​អ្នក​ទេសចរ​គ្រប់ស្រទាប់វណ្ណៈមកពីគ្រប់តំបន់ចូលរួមយ៉ាងសប្បាយរីករាយ មានសុខភាពល្អ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយពីសក្តានុពលវិស័យទេសចរណ៍ផងដែរ៕ អត្ថបទ៖ ឈឹម មករា

 

 

 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm