មន្រី្តសុខាភិបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋប្រើឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល

2021/07/13 06:12:22 pm        417

ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋ​​ដែល​មាន​បំណង​ប្រើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ​ដែល​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ដោយ​ក្រសួងសុខាភិបាល។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ក្រសួង​សុខាភិបាល បាន​ទទួលស្គាល់ អនុញ្ញាត​ឲ្យប្រើបា្រស់នូវ​ឧបករណ៍​តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ របស់ក្រុមហ៊ុនចំនួន០៤ប៉ុណ្ណោះ ទី១.ក្រុមហ៊ុន Abbott, ទី២.ក្រុមហ៊ុន Roche, ទី៣.ក្រុមហ៊ុន SD Biosensor និងទី៤.ក្រុមហ៊ុន PHASE Scientific។

ជាពិសេសគោលការណ៍ណែនាំប្រតិបតិ្តថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការប្រើបា្រស់តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពមិនមែន​សុខាភិបាល បណ្តាច្រកចេញ-ចូលប្រទេស ក្រុមហ៊ុន​ឯកជនរោងចក្រ-សហគ្រាស និង​ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត និង​សម្រាប់​បុគ្គល​ឯកជន។

ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ.សុំប្រើTest Kit ដែលក្រសួងទទួលស្គាល់ យើងមិនមែន​បដិសេធន៍ថា​អាណាមិនទាន់ទទួលស្គាល់មិនទាន់ប្រើ ​ចង់និយាយចឹង យើង​មិនមែននិយាយថា​អាណាខុស អាណាល្អ អាណាអីទេ។ ប៉ុន្តែផលិតផលណាក្រសួងទទួលស្គាល់ សុំប្រើផលិតផល​នោះសិនទៅ។ ចាំគាត់ទទួលស្គាល់អាណាទៀត ​ចាំប្រើទៀត។ ពិព្រោះផលពិបាករបស់វា គឺ​តេស្តហ្នឹង​ចាប់ឃើញតាពីសតាពាស​ សូម្បីតែផ្តាសាយធំ ក៏ឃើញដែរ ធ្វើឲ្យចំនួនវិជ្ជមានកើនឡើង។ ហើយណាមួយវាជាកំហុសធ្វើតេស្តទេណា....។

ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានប្រកាសថា មានតែឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលទទួលស្គាល់ដោយក្រសួង និងបាន​អនុញ្ញាតឲ្យប្រើប្រាស់ ហើយការចេញលទ្ធផល ពីការប្រើឧបករណ៍តេស្តរហ័សនេះ ត្រូវបានទទួលស្គាល់ដោយមន្រី្តសុខាភិបាល។

បច្ចុប្បន្នទីតាំងធ្វើតេស្តរហ័ស មានចំនួន​ប្រមាណ៨ទីតាំង។ ដោយឡែកក្នុងរាជធានីភ្នំពេញ មានមនី្ទរពិសោធន៍​រកកូវីដ-១៩ ប្រើម៉ាស៊ីនPCR ចំនួន៤ទីតាំងផ្សេងទៀត សម្រាប់យកសំណាកវិភាគរកវិជ្ជមានកូវីដ-១៩។ ក្រៅពីនោះក្នុងរាជធានីភ្នំពេញ ក៏មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ចំនួន២១ទីតាំង (ទាំងមណ្ឌល និងមនី្ទរពេទ្យ)។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានទទួល​ការចាក់វ៉ាក់សាំង។

ការពារជំងឺកូវីដ-១៩រួចរាល់ហើយ អ្វីដែលត្រូវធ្វើនោះ គឺប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ និងអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល ហើយត្រូវអនុវត្តឲ្យខានតែបាន គ្មានការស៊ីផឹកជុំគ្នា គ្មានខារ៉ាអូខេ គ្មានក្លឹបកម្សាន្ត៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm