ក្រុមហ៊ួទីរបស់យេម៉ែនវាយប្រហារនាវាដែលមានទង់សិង្ហបុរី នៅឈូងសមុទ្រ Aden

2024/03/09 08:48:38 pm        316

យោធាសហរដ្ឋអាមេរិក កាលថ្ងៃសុក្រ (ទី ៨ ខែមីនា) បាននិយាយថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ការពារ ទល់នឹងមីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ួទី​របស់​ប្រទេស​យេម៉ែន។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា នៅម៉ោងប្រហែល ៣:៥៥នាទីរសៀល ម៉ោងក្នុងស្រុក ក្រុមភេរវករហ៊ួទី បានបាញ់​មីស៊ីល​ផ្លោង​ប្រឆាំង​នាវា ២គ្រាប់ចេញពីយេម៉ែន ចូលទៅក្នុងឈូងសមុទ្រ Aden តម្រង់​លើ​នាវា​ពាណិជ្ជ​កម្ម Propel Fortune ដែលមានទង់ជាតិរបស់ប្រទេសសិង្ហបុរីដែលគ្រប់គ្រង និង​ប្រតិបត្តិការ​លើ​នាវា​នេះ។​ ទីបញ្ជាការនេះបានបញ្ជាក់បន្ថែមថា មិនមានការរាយការណ៍ពីអ្នករងរបួស ឬការ​ខូច​ខាត​នោះ​ឡើយ​។

ដោយស្រង់សម្ដីពីមន្ត្រីឆ្មាំល្បាតឆ្នេរគាំទ្ររដ្ឋាភិបាល ក្នុងលក្ខខណ្ឌមិនចេញឈ្មោះ ទីភ្នាក់ងារ​សារ​ព័ត៌មាន Xinhua បានរាយការណ៍ថា នាវា​ដឹក​ទំនិញ​នេះ​ត្រូវ​បាន​កំណត់​គោល​ដៅដោយកា​រ​បាញ់​មីស៊ីល ខណៈដែលកំពុងធ្វើដំណើរបានចម្ងាយប្រហែល ៥០ម៉ាយល៍ក្នុងសមុទ្រ (៩២,៦​គីឡូម៉ែត្រ)​ ម្ដុំសមុទ្រ Aden។ តែយ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យ​ដឹង​បន្ថែម​ថា រហូតមកដល់ពេលនេះ ក្រុមហ៊ួទីមិនទាន់ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការ​វាយ​ប្រហារ​នេះ​ទេ។

ការវាយប្រហារនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ស្រដៀង​គ្នា​នេះ​ពីសំណាក់​ក្រុម​ហ៊ួទី កាលពីថ្ងៃទី៦ ខែមីនា សំដៅលើនាវាដឹក​ទំនិញ​ដែល​មាន​ទង់ជាតិ​ប្រទេស​បាបា​ដុស គឺនាវា «True Confidence» ដែលក្រុមនេះអះអាងថា ជាកម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិ​ក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm