ប្រជាជនហៃទីដែលជួបប្រទះអំពើហិង្សា និងអស្ថិរភាព និយាយថា ពួកគេកំពុងរងទុក្ខវេទនា

2024/03/09 08:57:45 pm        378

ប្រជាជនហៃទីនៅទីក្រុងព័រអូប្រាំង កំពុងជួបប្រទះនឹងផលវិបាកនៃវិបត្តិនយោបាយ និងសង្គម នៅក្នុងប្រទេសរបស់ពួកគេ។

កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) សកម្មជននយោបាយ លោក Myrthil Marcelin ត្រូវ​បាន​ស្វាគមន៍​ដោយក្តីរំភើបពីអ្នកជិតខាងរបស់លោក បន្ទាប់ពីលោកបានរត់ចេញពីពន្ធនាគារ កាល​ពី​ថ្ងៃអាទិត្យ (ទី៣ ខែមីនា)។ លោក Marcelin បាននិយាយថា លោកត្រូវបាន «ចាប់ពង្រាត់» ដោយ​រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Ariel Henry ។

នៅក្នុងសាលារៀនមួយ ដែលត្រូវ​បាន​ប្រែក្លាយ​ទៅជាជម្រក​សម្រាប់​អ្នកភៀស​ខ្លួន​ពី​ផ្ទះស​ម្បែង​របស់​ពួកគេដោយសារអំពើហិង្សារបស់ក្រុមអន្ធពាល គេឃើញថា ប្រជាជន​នៅទី​នោះ​បាន​ទទួល​ឧបករណ៍​អនាម័យពីអង្គការយូនីសេហ្វ។

គួរបញ្ជាក់ថា ប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់​ពី​មាន​ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ ដោយ​ក្រុមអន្ធពាល​ប្រដាប់​អាវុធ​បាន​ទម្លាយ​ពន្ធនាគារ​ឲ្យ​អ្នក​ទោស​រត់ចេញ ហើយមនុស្សប្រមាណជាង ១ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈ​ដែល​លោក​ Henry ស្ថិតនៅក្នុងប្រទេសកេនយ៉ា ស្វែងរកកិច្ចព្រមព្រៀងឲ្យមានកងកម្លាំងអន្តរជាតិ ដើម្បី​ទៅជួយប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាលរបស់ប្រទេសហៃទី៕


អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm