កម្ពុជារៀបចំទិវាការស្ដាប់ឮលើកទី ៧ ដើម្បីបង្កើនការយល់ដឹង ជាពិសេសការផ្តល់សេវាខាភិបាល

2024/03/10 07:19:50 pm        89

ភ្នំពេញ : កម្ពុជារៀបចំទិវាការស្ដាប់ឮលើកទី ៧ ក្រោមប្រធានបទ “ចូរផ្លាស់ប្ដូរផ្នត់គំនិត តោះធ្វើឲ្យការថែទាំត្រចៀក និងការស្ដាប់ឮ ក្លាយ ជាការពិតដើម្បីទាំងអស់គ្នា”ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្ដាប់ឮដល់សាធារណជន និងអ្នកផ្តល់សេវា សុខាភិបាល។

ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា សហស្ថាបនិកអង្គការរក្សាកុមារ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៤ នេះ អញ្ជើញជាធិបតី ក្នុងទិវាការស្ដាប់ឮកម្ពុជាលើកទី៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ចូរផ្លាស់ប្តូរផ្នត់គំនិតតោះធ្វើឲ្យការថែទាំ ត្រចៀក និងការស្ដាប់ឮក្លាយជាការពិតដើម្បីទាំងអស់គ្នា" នៅសួនសត្វសាហ្វារីភ្នំពេញ ការរៀបចំវេទិការនេះ ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្ដាប់ឮ ដល់សាធារណជននិងអ្នកផ្តល់សេវាសុខាភិបាល។ ជុំវិញបញ្ហានេះ អង្គការសុខភាពពិភព លោក បានបញ្ជាក់ថា ៨០ ភាគរយ នៃប្រជានជនលើពិភពលោក ដែលទាមទារតម្ហែទាំការស្តាប់ឮ ពុំទទួលបានការថែទាំនោះទេ ដែលការងារនេះ ត្រូវការថវិកាប្រមាណ មួយទ្រីលានដុល្លារអាមេរិកដើម្បីដោះស្រាយ។

បញ្ហាស្ដាប់ឮ មិនមែនជាបញ្ហាដែលប៉ះពាល់តែសរីរាង្គកាយប៉ុណ្ណោះទេ តែវាក៏អាចបណ្តាលឲ្យមានបញ្ហាផ្លូវចិត្ត ដោយសារ ការទទួលយកមិនបាននូវព័ត៌មាន និងឧបសគ្គក្នុងទំនាក់ទំនង។ ដូចនេះគោលបំណងនៃទិវាស្តាប់ឮសម្រាប់ឆ្នាំនេះ គឺផ្តល់នូវ ព័ត៌មានជាក់លាក់ សម្រាប់ជំរុញឲ្យសាធារណជន ក៏ដូចជាសង្គមនិងរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើការផ្តល់សេវា ថែទាំត្រចៀក និងការស្ដាប់ឮឲ្យមានបរិយាបន្នខ្ពស់។

សម្រាប់ប្រទេសកម្ពុជា អង្គការផ្ដល់នូវក្តីសង្ឃឹមកម្ពុជា បានចូលរួមជួយផ្ដល់ការថែទាំការស្ដាប់ឮ ដល់អ្នកជម្ងឺប្រមាណ ២៥ ពាន់នាក់ តាំងពីឆ្នាំ ២០២០ មក។ ជាមួយគ្នានេះ អង្គការគ្រួសារថ្មី ដែលចូលរួមនៅក្នុងកម្មវិធីនាថ្ងៃនេះផងដែរ ក៏បានចូលរួមជួយ ដល់កុមារដែលមានបញ្ហាស្ដាប់ឮប្រហែល ៦៥០ នាក់ ក្នុងនោះ ២០០ នាក់ នៅសាលាអប់រំពិសេសភ្នំពេញថ្មី និងមានកុមារនៅបណ្តា សាលាផ្សេងៗ ទៀតរួមមាន៖ សាលានៅច្បារអំពៅ, សៀមរាប, បាត់ដំបង និងកំពង់ចាម។ យ៉ាងណាមិញ តម្រូវការនៃតម្ហែទាំការ ស្ដាប់ឮ ទាំងនៅតាមបណ្ដាគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានសុខាភិបាល នៅតែមានតម្រូវការបន្ថែមជាចាំបាច់ តាមតម្រូវការជាក់ស្តែង ដើម្បីការការពារ ការថែទាំ និងការព្យាបាល ដែលគួរតែត្រូវបានចាត់ទុកថា ជាតម្រូវការមូលដ្ឋាននិងចាំបាច់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកលើកស្ទួយលើកទឹកចិត្ត ក៏ដូចជាជួយផ្សព្វផ្សាយបន្ថែមអំពីការថែទាំការស្ដាប់ឮ អង្គការរក្សាកុមារ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិត ជា សិរី បានរៀបចំទិវាស្តាប់ឮជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទ ផ្សេងៗគ្នា ស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក។ ជាក់ស្តែងទិវាស្តាប់ឮ តែងត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំ នៅលើ សកលលោក ដោយកំណត់យកថ្ងៃទី ៣ ខែ មីនា ដែលអាចចូលរួមរៀបចំដោយ ក្រុមហ៊ុន អង្គការ សមាគម ឬស្ថាប័នរដ្ឋជាដើម៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm