នាយករដ្ឋមន្ត្រី​អ៊ីតាលី​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក Euro ២០២០ អ៊ីតាលី​ត្រលប់​មក​ផ្ទះ​វិញ​

2021/07/13 06:59:05 pm        134

បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អ៊ីតាលី​ បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កំណើត​វិញហើយ​​នៅ​ទីក្រុង​រ៉ូម និង​នាំមក​ជាមួយ​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប Euro ២០២០ ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អង់គ្លេស​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​អ្នកគាំទ្រ​ជាច្រើន​បាន​រង់ចាំ​ទទួល និង​ស្រែក​ហ៊ោរ​ស្វាគមន៍​ការ​ត្រលប់​មកវិញ​ របស់​ក្រុម​អ៊ីតាលី​ដែល​គេ​ចាត់ទុកថា សុទ្ធតែជា​វិ​រៈ​បុរស​នៃ​ប្រជាជន​អ៊ីតាលី​។​ ​ប្រធាន​ក្រុម Giorgio Chiellini គឺជា​អ្នក​កាន់​ពាន Euro ឈាន​ជើង​ចេញពី​យន្តហោះ​មុនគេ ដែល​ជ័យជំនះ​ជើងឯក​ទ្វីបអឺរ៉ុប​លើក​ទី​ពីរ ដែល​ខកខាន​តាំងពី​ឆ្នាំ១៩៦៨​។ ​​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បានទទួល​ស្វាគមន៍​ក្រុម​ជំរើសជាតិ​អ៊ីតាលី​នៅ​វិមាន​រដ្ឋាភិបាល ​ឱ្យ​សក្តិសម​នឹង​កិត្តិយស​ដ៏​ធំធេង​នាំមក​ដោយ​ក្រុម​របស់លោក Roberto Mancini បន្ទាប់ពី​មុននេះ​ក៏បាន​ទទួល​ស្វាគមន៍​ផងដែរ​ពីប្រធានាធិបតី​អ៊ីតាលី ​លោក Sergio Mattarella​។​

​​ជ័យជំនះ​របស់​អ៊ីតាលី​ក៏បាន​បញ្ចប់​ក្តីសង្ឃឹម​របស់​អង់គ្លេស ​ដែល​ចង់​ឈ្នះ​ពានរង្វាន់​ធំលើកដំបូង​ក្នុង​រយៈពេល ៥៥ឆ្នាំ​ដែល​ពួកគេ​ឈ្នះ​ចុងក្រោយ​បំផុត​នៅ World Cup ១៩៦៦ ក្នុង​ទឹកដី​ខ្លួនឯង​។​ ​​អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​អឺរ៉ុប​នេះ​ជា​លើក​ទី២ ក្នុង​រយៈពេល ៥៣ឆ្នាំគឺជា​គម្លាតដ៏​យូរ​បំផុត​នៃ​ការ​ឈ្នះ​ជើង​ឯង បន្ទាប់ពី​អេ​ស្ប៉ា​ញ ៤៤ឆ្នាំ​ចន្លោះ​ឆ្នាំ១៩៦៤ និង​ឆ្នាំ ២០០៨​។​ ​​ជ័យ​ជំនះ​កាលពី​យប់​ថ្ងៃអាទិត្យ ​ធ្វើឱ្យ​អ៊ីតាលី​នៅតែ​បន្ត​មិនដែល​ចាញ់​សោះ ៣៤ប្រកួត​ជាប់​គ្នា ជាពិសេស​គឺ​តាំងពី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Roberto Mancini៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm