សមាជិកសភាអភិរក្សនិយម ចោទលោកកាមេរូនថា បានរិះគន់អ៊ីស្រាអែលជុំវិញការដោះស្រាយស្ថានការណ៍នៅហ្កាហ្សា

2024/03/11 04:36:56 pm        471

សមាជិកសភាអភិរក្សនិយម បានចោទប្រកាន់លោករដ្ឋមន្ត្រីការបរទេស លោក ដេវីត កាមេរូន ( David Cameron)ថាបាន «រិះគន់»អ៊ីស្រាអែលជុំវិញការដោះស្រាយស្ថានការណ៍របស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ហើយបានអះអាងថា ក្រសួងការបរទេសបង្ហាញពី«មនោសញ្ចេតនាប្រឆាំងនឹងអ៊ីស្រាអែល»។

សមាជិកសភាបក្សអភិរក្សអង់គ្លេសដែលគាំទ្រអ៊ីស្រាអែល គ្រោងនឹងលើកឡើងពីកង្វល់របស់ខ្លួនជាមួយរដ្ឋមន្ត្រីការបរទេស នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ។

កាលពីសប្តាហ៍មុន លោកកាមេរូន បានជួបជាមួយ លោក Benny Gantz រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីលំហូរនៃជំនួយទៅកាន់តំបន់ហ្កាហ្សា។ បន្ទាប់ពីកិច្ចប្រជុំ លោកបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដែលពីមុនជា Twitter ដោយនិយាយថា លោកបាន«ធ្វើឲ្យមានភាពច្បាស់លាស់នូវជំហានដែលអ៊ីស្រាអែលត្រូវធ្វើ ដើម្បីបង្កើនជំនួយ» ហើយថា «យើងនៅតែមិនឃើញការកែលម្អជាក់ស្តែង»។

លោកក៏បាននិយាយផងដែរថា ខ្លួនមាន«ការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការវាយលុកយោធានៅ ទីក្រុងរ៉ាហ្វា «Rafah» ហើយថា ការអនុវត្តរបស់អ៊ីស្រាអែលក្នុងការផ្តល់ជំនួយនឹងមាន «ផលវិបាក»សម្រាប់ការវាយតម្លៃរបស់ចក្រភពអង់គ្លេសអំពី«ថាតើអ៊ីស្រាអែល គោរពតាមច្បាប់អន្តរជាតិឬអត់»។

សមាជិកសភាម្នាក់ បានប្រាប់សារព័ត៌មាន The Telegraph ថា នៅពេលដែលសេចក្តីថ្លែងការណ៍ ត្រូវបានបង្ហោះចូលទៅក្នុងក្រុម WhatsApp របស់សមាជិកសភាបក្សអភិរក្សអង់គ្លេស មាន «ការប៉ះពាល់ដល់ផ្លូវអារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងអ្វីដែលលោកដេវីត បានលើកឡើង។

លោកស្រី Theresa Villiers អតីតរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី បាននិយាយថា៖«រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវតែ [គាំទ្រ] សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនពីអំពើប្រល័យពូជសាសន៍ ដែលបានវាយប្រហារពួកគេកាលពីថ្ងៃទី៧ ខែតុលា»។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm