កងទ័ពស៊ូដង់៖ គ្មានបទឈប់បាញ់នៅខែបុណ្យរ៉ាម៉ាដាននោះទេ បើគ្មានការដកថយរបស់កងកម្លាំងគាំទ្ររហ័ស

2024/03/11 05:03:18 pm        433

ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ របស់ប្រទេសស៊ូដង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា នឹងពុំមានបទឈប់បាញ់សម្រាប់ខែបុណ្យរ៉ាម៉ាដាន នៅក្នុងជម្លោះរបស់ប្រទេសស៊ូដង់នោះទេ លុះត្រាតែកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ចាកចេញពីលំនៅឋានជនស៊ីវិល និងអគារសាធារណៈ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យផ្អាកការប្រយុទ្ធគ្នាសម្រាប់ខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីម។ កងកម្លាំងគាំទ្ររហ័ស ដែលបានប្រយុទ្ធជាមួយកងទ័ពអស់រយៈពេលជិត ១១ខែមកនេះ បានស្វាគមន៍ការអំពាវនាវនេះ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ឧត្តមសេនីយ Yasser al-Atta បានលើកឡើងពីការរុលទៅមុខរបស់យោធានាពេលថ្មីៗនេះដោយកងទ័ពនៅក្នុងទីក្រុង Omdurman ជាផ្នែកនៃរដ្ឋធានីដ៏ធំទូលាយរបស់ប្រទេសស៊ូដង់។

កាលពីចុងសប្តាហ៍ ទាហានរបស់ប្រទេសស៊ូដង់ អាចត្រូវបានគេឃើញដើរនៅក្នុងស្រុក Wad Nubawi របស់ទីក្រុង Omdurman។ នៅក្នុងជម្លោះ កងទ័ពបានរុលទៅមុខភាគច្រើន ប៉ុន្តែកាលពីខែកុម្ភៈ បានអះអាងពីការរុលចូលទៅមុខយ៉ាងខ្លាំងលើកដំបូងរបស់ខ្លួន ខណៈដណ្តើមបានផ្នែកមួយចំនួននៅទីក្រុង Omdurman។

សង្រ្គាមរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ក្នុងពេលមានភាពតានតឹងជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរទៅជាការគ្រប់គ្រងតាមបែបស៊ីវិល។ អង្គការសហប្រជាជាតិនិយាយថា អំពើហឹង្សាបានបណ្តាលឱ្យមនុស្សជិត ២៥លាននាក់ ជាចំនួនពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសស៊ូដង់ ត្រូវការជំនួយ ខណៈមនុស្ស ៨ លាននាក់ទៀត បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយភាពអត់ឃ្លានកំពុងកើនឡើង។ សហរដ្ឋអាមេរិក និយាយថា ភាគីទាំងពីរបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
2026/07/25 12:37:15 pm        12
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        9
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm