នគរបានខណ្ឌទួលគោក ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស នៅវិទ្យាល័យទាំង៧ ក្នុងមូលដ្ឋាន

2024/03/11 05:15:03 pm        448

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី១១ ខែមីនាឆ្នាំ ២០២៤នេះ កម្លាំងនគរបាល នៃអធិការរដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បានចុះផ្សព្វផ្សាយ អប់រំ​ពី​ផល​ប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់​ចរាចរណ៍​បញ្ចៀប​ការយល់​ដឹង​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ដល់សិក្សា​នុសិស្ស​នៃ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ទាំង​៧ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ល​គោក​ មានសិស្ស ចំនួន៩០៤៦នាក់ ក្នុង​នោះ​ស្រីមា​ន​៤៥៦៤នាក់ ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានប្រាប់ BTVឲ្យដឹងថា ដោយ​អនុវត្ដន៍តាមការណែនាំរបស់ ឯកឧត្ដម ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ឲ្យបន្តការចុះផ្សព្វផ្សាយអប់រំ ជាប្រចាំដល់ទីតាំងសាលារៀន តាម​បណ្តា​គ្រឹះ​ស្ថាន និងតាមភូមិ តាមតំបន់ស្មុគស្មាញ ដើម្បីបានផ្តល់ចំណេះ​ដឹង​ជា​ច្រើន​ដល់​សិស្សានុ​សិស្ស ខណៈវ័យរបស់ពួកគាត់ គឺងាយរងគ្រោះដោយឥទ្ធិពលគ្រឿងញៀនបំផុត ។ លោក​បន្តថា លោកបានណែនាំឲ្យមន្រ្តីជំនាញក្រោមឱវាទ ទាំងជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ​និងមន្រ្តីជំនាញផ្នែកចរាចរណ៍ ចុះផ្សព្វផ្សាយ ដើម្បីឲ្យសិស្សានុសិស្សយ​ល់​ដឹង​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ ជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ និងអប់រំផ្សាព្វ​ផ្សាយ​កុំ​អោយ​ក្លាយ​ខ្លួ​ន​ជា​ក្មេង​ទំនើង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ប្រាប់ថា នៅថ្ងៃនេះដែរ កម្លាំងជំនាញ បានចុះផ្សព្វផ្សាយ វិទ្យាល័យ និងអនុវិទ្យាល័យចំនួន៧ រួមមាន វិទ្យាល័យ ឥន្រ្ទទេវី, វិទ្យាល័យ ជាស៊ីមសន្ធរម៉ុក, វិទ្យាល័យ ជាស៊ីមសាមគ្គី, វិទ្យាល័យ ទឹកល្អក់, អនុវិទ្យាល័យ វត្ដនាគវ័ន្ដ,អនុវិទ្យាល័យ អូរបែកក្អម និង អនុវិទ្យាល័យ អនុវត្ដ​។ សិស្សានុសិស្សសរុបទាំង០៧សាលា មានចំនួន​៩០៤៦​នាក់​ក្នុង​នោះ​ស្រី​មាន​៤៥៦៤នាក់។

សូមបញ្ជាក់ បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែល​រាជ​រដ្ឋាភិបាល អាណត្តិទី៧ កំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង ដូច្នេះហើយអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏​កំពុង​ខិត​ខំបន្តបង្ក្រាប និងដាក់ចេញនូវយន្តការចុះផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ពលរដ្ឋ និង​តាម​សាលា និងវិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជាការតាសតឿន និង​ក្រើន​រំលឹក​ដល់​សិស្សានុសិស្ស​ដែល​ជាទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថា​ទេ​ចំពោះ​គ្រឿងញៀន​៕ អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm