អ្នកនាំពាក្យ៖ កម្មកររោងចក្របន្តងាកមកចាប់អារម្មណ៍សិក្សាកម្មវិធីអក្ខរកម្ម ដើម្បីពង្រឹងជំនាញ

2024/03/11 06:10:39 pm        477

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្ន​មាន​កម្មករ-កម្មការិនីចំនួន ៤៨៦ នាក់ បានសិក្សាកម្ម​វិធីអក្ខរកម្ម​ សម្រាប់​កម្មករ-កម្មការិនី​តាម​រោង​ចក្រ ខណៈកម្មវិធីនេះ គឺជាអនុវិស័យអប់រំក្រៅប្រព័ន្ធរបស់ក្រសួងអប់រំដែលបានអនុវត្តតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ សម្រាប់លើកកម្ពស់ជំនាញដល់កម្មករនិយោជិត។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ប្រាប់​ទូរ​ទស្សន៍​ព័ត៌មាន ប៊ីធីវី ថា កម្មវិធីអក្ខរកម្មសម្រាប់កម្មករកម្មការិនីតាមរោងចក្រ ​គឺ​ជា​កម្ម​វិធីមួយ​នៃ​អនុវិស័យ​អប់រំ​ក្រៅប្រព័ន្ធ ជាការងារមួយរបស់ក្រសួងអប់រំ ដែលបានអនុវត្ត​តាំ​ង​ពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ​​។ លោកជំទាវ បានបន្តថា សម្រាប់កម្មវិធីសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ គឺផ្តោត​សំខាន់​លើ​កម្មវិធី២ គឺកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ និងកម្មវិធីក្រោយអក្ខរកម្ម ដែលបាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៧ ដោយបានអនុវត្តក្នុងរោងចក្រចំនួន៣៣ ប៉ុន្តែក្នុងនោះ​មាន​រោង​ចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ​ដោយ​សារ​វិបត្តិសាកលកូវីដ-១៩ ក៏ប៉ុន្តែដំណើរការនៃគាំទ្រកម្មករ កម្មការិនីតាម​រោងចក្រ​នៅ​តែ​ដំ​ណើរការរហូតមកដល់បច្ចុប្បន្ននេះ។

លោកជំទាវបន្តថា ក្រសួងគ្រោង​ពង្រី​កវិ​សាល​ភាព​នៃ​ការងារ​នេះ​ដោយ​ផ្អែក​ទៅ​លើ​ការងារ​ការ​បង្កើន​កម្ម​វិធីមួយទៀត គឺសមូលកម្រិតបឋមភូមិ មានន័យថា ដើម្បីជំរុញឲ្យបងប្អូនកម្មករ កម្មការ​នី​ដែលបានបោះបង់ការសិក្សា ហើយមាន​បំណង​ចង់​បន្ត​ការ​សិក្សា​ឡើ​ងវិ​ញ​នោះ​អាចចុះឈ្មោះ​រៀន ហើយប្រឡងយកសញ្ញាបត្របឋមសិក្សាបឋមភូមិ ឬហៅថា ឌីសប្លូម ដែល​គាត់​មាន​ឱកាស​ក្នុង​ការ​យកសញ្ញាបត្រនេះ បន្តការសិក្សានៅក្នុងចំណេះទូទៅ ឬបន្តកម្រិត​សាកល​វិទ្យាល័យ​ក្នុង​ពេល​អនាគត ឬក៏ចាប់យកជំនាញវិជ្ជាជីវៈណាមួយដែលគាត់ពេញចិត្ត ហើយចង់បន្តការសិក្សា។

លោកជំទាវ ឃួន វិច្ឆិកា បានបញ្ជាក់ឲ្យដឹងទៀតថា កម្មវីធីខាងលើនេះ មិន​មែន​ផ្តោត​សំខាន់​តែ​លើ​កម្មករ​រោងចក្រទេ ប៉ុន្តែផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋខ្មែរទូទៅ ដែលបានបោះ​បង់​ចោល​កា​រ​សិក្សា ឬមិនមានឱកាសក្នុងការរៀនសូត្រក្នុងវ័យរបស់គាត់ ក្នុងនោះក៏ផ្តល់ឱកាសបន្ថែម ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋនៅក្នុងពន្ធនាគារ ក៏ដូចជាមណ្ឌលអប់រំកែប្រែនៅក្នុងការរៀនផងដែរ។ ក្នុងនោះ​ក្រសួង​បាន​សហការជាមួយអង្គការស៊ីប៉ា និងដៃគូមួយចំនួនទៀត ក្នុងការរៀបចំ​ឲ្យ​មាន​បណ្ណា​ល័យ​នៅ​តាម​រោងចក្រ និងបានធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រោង​ចក្រ​នីមួយៗ​ដែល​ជា​កន្លែង​ដែល​សហការ​នោះ ក្នុងការអនុញ្ញាតពេលវេលាសមស្របដើម្បីឲ្យកម្មករ កម្មការិនី ចូល​អាន​ក្នុង​បណ្ណា​ល័យផងដែរ។ លោកជំទាវ ឲ្យដឹងទៀតថា សព្វថ្ងៃ តាមរយៈកម្មវិធីនេះ មាន​បណ្ណា​ល័យ​ចំនួន ៣៨ បានកំពុងដំណើរការ ដោយក្នុងនោះឃើញអ្នកចូលអានប្រមាណ ១៨ពាន់នាក់ ក្នុង​១​ឆ្នាំៗ​។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្មវិធីអក្ខរកម្ម មានអ្នកសិក្សាសរុបចំនួន ១៧,៨៦១នាក់ ក្នុង​នោះ​អ្នក​សិក្សា​នៅ​តាមរោងចក្រមានចំនួន ៤៨៦នាក់, នៅពន្ធនាគារ ៧០០នាក់ , នៅមណ្ឌលអប់រំកែប្រែ ១៦៥​នាក់។ ដោយឡែក អ្នកសិក្សាបានបញ្ចប់វគ្គ ១៥,៦០០នាក់ ក្នុងនោះបាន​ឆ្លង​កាត់​តេស្ត​ស្តង់​ដារ​បញ្ចប់ជាប់ ១៤,៤៦៧នាក់ ស្មើជាង ៩២% ដោយមានបំណិនផ្នែកអក្សរ , បំណិន​ផ្នែក​អក្សរ និងបំណិនផ្នែកលេខ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm