ក្រុមអាជីវករផ្សារសមាគមន៍ខ្មែរកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីស្វែងរកទីផ្សារ

2024/03/11 06:27:37 pm        342

ផ្សារសមាគមន៍ខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទេសចរណ៍ ក្នុងផ្សារទំនើបសូរិយាសិនធ័រ រាជ​ធានី​ភ្នំពេញ មកដល់ពេលនេះ គឺមានផលិតផលខ្មែរ បានប្រមាណជាង៨០មុខ ត្រូវ​បាន​បណ្តា​អាជីវករ យកទៅរៀបដាក់តាំងលក់ ខណៈ​ការ​លក់ដូរ​ទាំង​នោះ​បាន​ពឹង​អាស្រ័យ​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យាសង្គម អនឡាញ ដើម្បីផ្សព្វផ្សាយស្វែងរកទីផ្សារ និងជំរុញការគាំទ្រ លក់ទិញកើនឡើង។

បណ្តាអាជីវករ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមីនានេះថា ជារួមនៅក្នុងផ្សារសមាគមន៍ខ្មែរ នៅ​ជាន់​ទី៤ ផ្សារទំនើបសូរិយានេះ គឺមានដាក់តាំងលក់ផលិតផលខ្មែរ ផលិតដោយស្នាដៃកូនខ្មែរ កសិករ​ខ្មែរ សិប្បកម្មខ្មែរសុទ្ធ១០០% និងមានមុខទំនិញ និងសេវាកម្ម ប្រមាណជាង ៨០មុខ ហើយ​កម្លាំងទិញ ភាគច្រើន គឺអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ ស្គាល់ផ្សារសមាគមន៍ខ្មែរ តាមរយៈ​ការដើរកម្សាន្តក្នុងផ្សារទំនើបសូរីយា ហើយភ្ញៀ​វ​ខ្លះ​ទៀត​ស្គាល់​តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​បណ្តាញ​ស​ង្គម និងបានបញ្ជាទិញនៅតាមប្រព័ន្ធអនឡាញ។

ពលរដ្ឋ បានថ្លែងថាពួកគេមានការពេញចិត្តខ្លាំង ដែលផ្សារសមាគមន៍ខ្មែរ រៀបចំ​ដាក់​តាំង​លក់​តែ​លើ​ផលិតផលខ្មែរសុទ្ធ ហើយការដាក់តាំងលក់នេះ គឺធ្វើឲ្យភ្ញៀវជាតិ អន្តរជាតិនានា បានសិក្សា បាន​ស្គាល់ ប្រើប្រាស់ និងភ្លករសជាតិ នូវអ្វីដែលខ្មែរធ្វើបាន ងាយនឹងធ្វើការសម្រេចចិត្តទិញ។

សូមបញ្ជាក់ថាផ្សារសមាគមន៍ខ្មែរ គឺទើបបានសម្ពោធបើកដំណើរការផ្លូវការនៅថ្ងៃទី២៩ ខែ​កុម្ភៈ​ឆ្នាំ​២០២៤នេះ ហើយនៅក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ក្នុងនាម​ជា​ប្រធាន​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានថ្លែងថា មានអាជីវករខ្មែរ ប្រមាណ១០០នាក់ គឺបាននាំ​យក​ផលិតផលខ្មែរនៅតាមសហគមដាំដំណាំរបស់កសិករ តាមសិប្បកម្មនានា យកមកដាក់​តាំង​លក់​ផង និងតាំងបង្ហាញផង ដើម្បីស្វែងរកដៃគូអ្នកទិញ លក់បោះដុំនិងធ្វើការលក់រាយបន្តទៀត។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បន្តថា បច្ចុប្បន្នផ្សារសមាគមន៍ខ្មែរ អំពាវនាវ​ទៅ​ដល់​បណ្តា​ម្ចាស់​សិប្បកម្ម សហគ្រាសខ្មែរ និងកសិករខ្មែរនានាទៀត នាំយកផលិតផលដែលខ្លួនផលិតបាន យក​មក​ដាក់​តាំងលក់ និងតាំងបង្ហាញដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញ​បង្កើន​ការ​ទិញ​ឲ្យ​មាន​កំណើន​ថែម​ទៀត៕​ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm