រទេះគោខ្មែរ ក្លាយជាយាន្តជំនិះដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន

2024/03/11 07:01:17 pm        519

កំពង់ឆ្នាំង៖ រទេះគោខ្មែរដឹកភ្ញៀវបរទេស ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន និងកំពុងក្លាយជាយាន្តជំនិះដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន ។ ការ​ដឹកភ្ញៀវទេសចរអន្តរជាតិនេះ បានចាប់ផ្តើមពេញនិយមឡើងវិញ ក្រោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទប់​ស្កាត់​ជំងឺ​កូវីដ១៩បាន១០០%ក្នុងប្រទេស និងនាំអោយភ្ញៀវ​អន្តរជាតិ​បាន​ចូល​មក​ជិះ​រទេះគោ​ខ្មែរ រួមនិងការទស្សនាផ្ទាំងគំនូរបុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅ​វត្តកំពង់ត្រឡាចលើ និងការទស្សនាវាលស្រែ រួមនិងភូមិឋានខ្មែរតាមជនបទ។

ប្រជាសហគមន៍អ្នកតាហាង ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោមបានអោយដឹងថា រទេះ​គោ​ខ្មែរ មាននៅក្នុងសហគមន៍ចំនួន២គឺ សហគមន៍អ្នកតាហាង និងសហគមន៍​កំពង់​ត្រឡាច​លើ ហើយសមាជិកក្នុងសហគមន៍មាន៤៨នាក់ ។ សព្វថ្ងៃក្នុង១ថ្ងៃ​ៗ​សមាជិកអាច​ដឹក​ភ្ញៀវ​អន្តរ​ជាតិបានចន្លោះពី២ ទៅ៣ជើង ដោយក្នុង១រទេះគោអាចផ្ទុកភ្ញៀវបាន២នាក់ ជិះ​មើល​តាម​ភូមិ​ឋានរបស់ប្រជាពលរដ្ឋរស់នៅជនបទ ទស្សនាវាលស្រែវាលស្រូវ និងបាន​ចូល​ទៅ​ទស្សនា​ផ្ទាំង​គំនូរ​បុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ។ សមាជិកនៅក្នុងសមាគមន៍ទាំងអស់សុទ្ធតែមានរទេះ និងគោខ្លួនឯងផ្ទាល់ ហើយ​សេវា​ដឹក​ក្នុង​ភ្ញៀវ​ម្នាក់​៧ដុល្លារ ក្នុង១ថ្ងៃៗ ពួកគាត់អាចរកកម្រៃបានចន្លោះពី៣ម៉ឺនរៀល ទៅ៨ម៉ឺនរៀល សម្រាប់​ផ្គត់ផ្គង់គ្រួសារ។ ប្រជាសហគមន៍ទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច​បាន​ខិតខំ​ការពារ​ថែ​រក្សា​អាយុ​ជីវិ​ត​ប្រជាពលរដ្ឋ​ទាំង​អស់​តាម​រយៈ​ការ​ខិតខំ​ស្វែងរ​ក​វ៉ាក់សាំងការពារជម្ងឺកូវីត១៩ និងការពារប្រជាពលរដ្ឋរហូតអាចទប់ស្កាត់បានទាំងស្រុង។

លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាចបានអោយដឹងថា៖ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ មិន​មាន​ភ្ញៀវ​អន្តរជាតិមកជិះរទេះគោខ្មែរក្នុងឃុំរបស់លោកឡើយ ព្រោះកំពុង​ជួប​វិបត្តិ​ជា​សកល​ចំពោះ​ជំងឺ​កូវីដ១៩ ។ លុះក្រោយមកជម្ងឺនេះត្រូវបានទប់ស្កាត់បាត់ទៅវិញ ហើយភ្ញៀវ​អ​ន្តរ​ជាតិ​បា​នម​កជិះ​រទេះគោខ្មែរ និងទស្សនាគំនូរបុរាណ និងជីវភាពប្រជាពលរដ្ឋ​តាម​ជន​បទ​របស់​ខ្មែរ​យើង​បន្ត​ទៀត​ ។ តាមរយៈរូមគំនូរបុរាណ និងការធ្វើដំណើរកម្សាន្តបែបប្រពៃណីខ្មែរជិះរទេះគោ របស់​ភ្ញៀវ​ទេសចរអន្តរជាតិនេះ បានផ្តល់ឱកាសការងារ និងចំណូល​ដល់​ប្រជា​សហគមន៍​រស់​នៅ​ក្នុង​តំបន់​ជន​បទ ក្នុងឃុំកំពង់ត្រឡាច មានជីវភាពធូរធារមួយកម្រឹត ។ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​ទាំងនេះ មិនត្រឹមតែបានកម្រៃផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍នោះទេ ថែមទាំងបង្កើន​ការ​អភិរក្សរូបគំនូរទឹកថ្នាំបុរាណរបស់ខ្មែរ និងសត្វគោ រទេះគោខ្មែរថែមទៀតផង ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មកកទស្សនាកំសាន្តនេះ ភាគច្រើនមកពី អាមេរិក បារាំង ជប៉ុន និងតំបន់អឺរ៉ុប ដើម្បី​មើល​រូបគំនូរពីសម័យបុរាណរបស់ខ្មែរ ការជិះរទេះគោខ្មែរ និងបាន​ទស្សនា​តំ​បន់​វាល​ស្រែ​វាល​ស្រូវ​ខ្មែរ និងការរស់នៅបែបជនបទរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ។

ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកកំសាន្តទីនោះ គឺធ្វើដំណើរ​តាម​កប៉ាល់​មក​ចត​នៅ​មាត់​កំពង់​ក្នុង​ឃុំ​កំពង់​ត្រឡាចក្រោម ហើយប្រជាសហគមន៍​បាន​យក​រទេះគោខ្មែរ​ទៅ​ទទួល​ពួក​គាត់​ពី​ទីនោះ បន្ទាប់មកដឹកពួកគាត់ទៅទស្សនារូបគំនូរបុរាណ នៅព្រះវិហារក្នុងវត្តពោធិ៍រុក្ខារាម ដែលមាន​ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់វាលស្រែ និងភូមិឋាន​ប្រជាពលរដ្ឋ​ផង​ដែរ​៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm