ជប៉ុន ប្រារព្ធខួប១៣ឆ្នាំចាប់តាំងពីរញ្ជួយដី រលកយក្សស៊ូណាមិ និងឧបទ្ទវហេតុនុយក្លេអ៊ែរ ឆ្នាំ ២០១១

2024/03/11 07:18:19 pm        220

ប្រជាជននៅទូទាំងប្រទេសជប៉ុន កំពុងរំលឹកដល់អ្នកបាត់បង់ជីវិត ក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។ នៅថ្ងៃច័ន្ទនេះ គឺជាខួប ១៣ឆ្នាំ នៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសជប៉ុន។

ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្កឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធំ ដែលនៅតែពុំទាន់ត្រូវបានដោះស្រាយនៅឡើយ។ ការរញ្ជួយដីកម្រិត ៩,0 រិចទ័រ បានវាយប្រហារនៅម៉ោង ២:៤៦នាទីរសៀលម៉ោងក្នុងស្រុក នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅឆ្នេរសមុទ្រនៃតំបន់ភាគឦសានទីក្រុង Tohoku ដែលវាបានកើតមានរលកយក្សស៊ូណាមិ កម្ពស់ជាង ១០ ម៉ែត្រ ដោយបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។

អាជ្ញាធរបាននិយាយថា មនុស្សជាង ២២.០០០នាក់បានបាត់ខ្លួន ឬស្លាប់ ដោយសារគ្រោះមហន្តរាយនេះ។ ការបំផ្លិចបំផ្លាញ បានបង្ខំឲ្យមនុស្សរាប់សែននាក់ទៀត ចាកចេញពីលំនៅឋានរបស់ពួកគេ ដែលរហូតមកដល់ពេលនេះ មនុស្សជាង ២៩.០០០ នាក់នៅតែពុំអាចវិលត្រឡប់មកវិញបាន។ រលកយក្សស៊ូណាមិ ក៏បានបោកបក់ចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគុស្ស៊ីម៉ា ដាយអ៊ីឈី (Fukushima Daiichi)។

កាលពីឆ្នាំមុន ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ឬ TEPCO បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួច ចេញពីរោងចក្រទៅក្នុងសមុទ្រ។

ទឹកត្រូវបានពង្រាវដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានរកឃើញការបញ្ចេញទឹកនេះថា ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm