ឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតសារធាតុញៀន ៣៥ដុំ

2024/03/11 08:24:54 pm        465

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយ​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងដកហូតម្សៅសង្ស័យ​ជាសារធាតុញៀន ចំនួន៣៥ដុំ ខណៈដែលជនសង្ស័យត្រៀមឡើង​យន្តហោះ ចេញពីរាជធានីភ្នំពេញ។

នគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃការិយាល័យ​ត្រួតពិនិត្យគយអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យ​ការអមសាលា​ដំបូងរាជធានីភ្នំពេញ នាយកដ្ឋានច្រកទ្វារទី១ ​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ និង​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរម្នាក់​ ឈ្មោះ HUANG TENG YAO ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ​ចិនតៃវ៉ាន់​ ធ្វើដំណើរតាមជើងយន្តហោះ ភ្នំពេញ-ហូជីមីញ រួចបន្តដំណើរពី ហូជីមីញ-តូក្យូ ។

ករណីនេះ មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញ​សមត្ថកិច្ចចម្រុះចូលរួម ​ដើម្បីត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកដំណើរជនសង្ស័យ​ដើម្បីបន្ត​កសាង​កំណត់ហេតុបន្តនីតិវិធីច្បាប់។

ក្រោយការត្រួតពិនិត្យជាក់ស្តែងលើដងខ្លួនរបស់ជនសង្ស័យរូបនេះ​ឃើញមានម្សៅក្រាមពណ៌ ស ច្រកក្នុងថង់រុំបង់ពណ៌ ស ដែលសង្ស័យជាសារធាតុញៀនចំនួន ​៣៥ដុំ និងបានធ្វើតេស្តម្សៅ​ក្រាមពណ៌ស ដោយប្រើម៉ាស៊ីនស្កែន TruNarc ជា​លទ្ធផលមានតម្រុយ​ជា​សារធាតុញៀន​ប្រភេទមេតំហ្វេតាមីន (METHAMPHETAMINE) ​ដែលស្ថិតនៅក្នុងតារាង II នៃច្បាប់ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន។

បច្ចុប្បន្នជនជាតិចិនតៃវ៉ាន់ឈ្មោះ HUANG TENG YAO ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        303
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        253
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm