មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្តល់ការពិនិត្យ ព្យាបាល វះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេ០ល៥ថ្ងៃ

2024/03/11 08:42:43 pm        319

មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ការពិនិត្យ ព្យាបាល វះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេ០ល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានធ្វើការពិនិត្យជំងឺភ្នែក និងវះកាត់ជំងឺភ្នែកឡើងបាយ, ជំងឺកន្ទុយថ្លែនភ្នែក ដោយឥតគិតថ្លៃ ដោយសហការឧបត្ថម្ភដោយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា។

ចំណែកលោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ ឯកទេសចក្ខុរោគ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ផ្នែកចក្ខុរោគនាថ្ងៃនេះ បានទទួលបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺភ្នែក ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ មានកិច្ចសហការជាមួយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី និងមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ជាពិសេសថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅសហគមន៍ផ្សព្វផ្សាយ និង​ប្រមែប្រមូលបងប្អូនប្រជាពលរដ្ឋ មានបញ្ហាភ្នែក ឲ្យមកកាន់មនី្ទរពេទ្យ ដោយទទួលការពិនិត្យ ព្យាបាល និងវៈកាត់ជំងឺភ្នែក។

ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី-ខេត្ត អញ្ជើញមកទទួលសេវាពិនិត្យជំងឺភ្នែក និងវះកាត់ជំងឺភ្នែកឡើងបាយ, ជំងឺកន្ទុយថ្លែនភ្នែក ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដោយមានការគាំទ្រសហការឧបត្ថម្ភដោយមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី បានបង្ហាញចំណាប់អារម្មណ៍ថា សកម្មភាពនេះពិតជាល្អខ្លាំងណាស់ ដែលមនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ និងមូលនិធិហ្វ្រេតហូឡូ អូស្រ្តាលី បានគិតគូរយកចិត្តទុកដាក់ពី​សុខភាពភ្នែករបស់គាត់។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ បានបញ្ជាក់ថា ដោយទទួលការណែនាំពី​លោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមនី្ទរពេទ្យ បានគាំទ្រ និងជម្រុញដល់ផ្នែកចក្ខុរោគ ឲ្យខិតខំបន្តសិក្សាស្រាវជ្រាវ និងចុះទៅកាន់សហគមន៍ ដើម្បីប្រមូលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលគ្មានលទ្ធភាព ប៉ុន្តែមានប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស. គឺមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ រងចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ មកទទួលយកសេវាសុខាភិបាល ជួយព្យាបាលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ព្យាបាល វះកាត់ និងអប់រំ ដើម្បីឲ្យចេះថែទាំភ្នែកនៅក្នុងសហគមន៍របស់គាត់ តាមផ្ទះ និងសាលារៀនជាដើម៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm