រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យដៃគូអភិវឌ្ឍសម្រួចលើការពង្រឹងសម្ថភាពជនមានពិការភាព

2024/03/11 10:44:02 pm        158

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ផ្តោត​លើការ​ពង្រឹង​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ដល់​ជន​មានពិការភាពនៅកម្ពុជាដើម្បីផ្តល់ឱកាសការងារឱកាន់តែទូលំទូលាយ និងមាន​ជម្រើស​កាន់​តែ​ច្រើន​។ ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បាន​អញ្ជើញ​ចូល​រួម​ក្នុង​វេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែ​ល​មាន​ដៃគូ​អភិវឌ្ឍ​អន្តរជាតិនានា បានចូលរួម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព នឹងក្លាយ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាសដល់​ជន​មាន​ពិការ​ភាព​ឱ្យ​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​ដែល​មានភាពបត់បែននិងសម្របសម្រួលខ្ពស់។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការ​ផ្តោត​លើ​ការ​អភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាកា​រ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា សម្រេចបាន​នូវ​ចក្ខុវិស័យ​ទទួល​យក​កម្លាំង​ពលកម្ម​ជន​មាន​ពិការ​ភាព​ចំនួន​មួយភាគរយសម្រាប់វិស័យឯកជន និងពីរភាគរយសម្រាប់វិស័យរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យវិស័យឯកជនដូចជារោងចក្រ សហ​គ្រាស បន្តខិតខំទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ និង​បង្ក​លទ្ធភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ដ​ល់ជនមានពិការភាពអាចធ្វើការងារដោយរលូន។

ដើម្បីបន្តលើកកម្ពស់ និងជំរុញការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសង្គម និង​ទទួល​បាន​ការ​បណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ណែនាំ​ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​ជម្រាល​ធ្វើដំណើរ និងថ្នាក់រៀនដែលអាច​ផ្តល់​ភាពងាយ​ស្រួលដ​ល់​ជន​មាន​ពិការភាព ដើម្បី​អាច​ទទួល​បាន​ជំនាញ​បច្ចេក​ទេស​វិជ្ជាជីវៈ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ឱកាស​ការងារ​ដ៏​សម្បូរបែបនាពេលបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជាប្រមុខ ឯកឧត្តមហេង សួរ បានប្តេជ្ញា និង​បាន​ដាក់​ចេញ​ជា​សកម្មភាព​អាទិភាព​ក្នុង​ការ​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​អាច​ទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញបន្ថែម​ទៀត​ ដើម្បី​បន្ត​លើក​កម្ពស់​ដល់​ការ​ចូលរួម​ក្នុងសង្គមដែលសុទ្ធសឹងតែជាកោសិការសង្គមដែលមិនអាចខ្វះបាន៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm