ក្រុមអភិរក្សនិយមឈ្នះការបោះឆ្នោតនៅព័រទុយហ្គាល់ ខណៈក្រុមស្តាំជ្រុលនិយមឡើងប្រជាប្រិយភាព

2024/03/11 10:50:48 pm        70

ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យកណ្តាលស្តាំនិយម (AD) របស់ប្រទេសព័រទុយហ្គាល់ គឺលោក Luis Montenegro បាននិយាយថា គណបក្សរបស់លោកបានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ (ទី១០ ខែមីនា) បើទោះបីជាវានៅមិនទាន់ច្បាស់ទេថា តើលោកអាចដឹកនាំប្រទេស ដោយគ្មានការគាំទ្រពីក្រុមស្តាំជ្រុលនិយម គឺគណបក្ស Chega ដែលលោកបានបដិសេធជាថ្មីម្តងទៀតមិនចរចាជាមួយ ឬយ៉ាងណា។

តំណាងសមាជិកសភារបស់គណបក្ស Chega បង្កើនចំនួនច្រើនជាងបួនដងដល់ចំនួនយ៉ាងហោចណាស់ ៤៨នាក់ នៅក្នុងសភាដែលមាន ២៣០អាសនៈ ដោយមាននូវសំឡេងភាគច្រើនដែលផ្ដល់សិទ្ធិឲ្យរួមបញ្ចូលគ្នា។ លទ្ធផលនេះបង្ហាញឲ្យឃើញពីភាពលម្អៀងផ្នែកនយោបាយ ដែលផ្អៀងទៅរកណពួកស្ដាំជ្រុលនិយម នៅទូទាំងតំបន់អឺរ៉ុប។ ព័រទុយហ្គាល់ដែលទើបតែវិលទៅរកលទ្ធិប្រជាធិបតេយ្យវិញបន្ទាប់ពីការដួលរលំនៃរបបផ្តាច់ការហ្វាស៊ីស កាលពី ៥០ឆ្នាំមុននោះ ត្រូវបានចាត់ទុកថា ស៊ាំនឹងការកើនឡើងនៃក្រុមស្តាំជ្រុលនិយមនៅទូទាំងទ្វីប ដែលត្រូវបានរំពឹងថា នឹងផ្តល់ផលចំណេញ សម្រាប់គណបក្សស្តាំជ្រុលនិយម ក្នុងការបោះឆ្នោតនៅអឺរ៉ុប នៅខែមិថុនា។

នៅមុននេះ គូប្រជែងសំខាន់របស់លោក Montenegro គឺលោក Pedro Nuno Santos បានទទួលស្គាល់ការបរាជ័យ បន្ទាប់ពីគណបក្សសង្គមឆ្វេងនិយម (PS) របស់លោកដែលកាន់អំណាចចាប់តាំងពីឆ្នាំ២០១៥ មក ឈរនៅលំដាប់ទី២ ជាមួយនឹងការចាញ់ក្នុងសំឡេងឆ្នោតយ៉ាងស្ដួចស្ដើង។ លោកបានច្រានចោលការគាំទ្រវេទិការបស់គណបក្ស AD ដែលរួមបញ្ចូលនូវការកាត់ពន្ធទូទាំងក្រុមប្រឹក្សា។

អំឡុងពេលនិយាយទៅកាន់អ្នកគាំទ្រដែលពោរពេញទៅដោយក្ដីរំភើប នាព្រឹកព្រលឹមថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ លោក Montenegro បានប្រាប់ថា៖ «គណបក្ស AD បានឈ្នះការបោះឆ្នោតហើយ» ហើយលោកបានបន្ថែមថា វាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគណបក្សនានានៅក្នុងសភាថ្មីធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និង «បំពេញតាមបំណងប្រាថ្នារបស់ប្រជាជនព័រទុយហ្គាល់»។

គណបក្ស AD និងសម្ព័ន្ធមិត្តអភិរក្សរបស់ខ្លួន នៅក្នុងតំបន់ Madeira insular បានឈ្នះកៅអីសរុបយ៉ាងហោចណាស់ ៧៩កៅអី នាំមុខគណបក្ស PS ដែលមាន ៧៧កៅអី។ អាសនៈចំនួន៤ មិនទាន់ត្រូវបានកំណត់នៅឡើយទេ បន្ទាប់ពីមានការរាប់សន្លឹកឆ្នោតចុងក្រោយពីបរទេស។ កាលពីថ្ងៃអាទិត្យ ប្រធានគណបក្ស Chega លោក Andre Ventura បានប្រាប់អ្នកសារព័ត៌មាថា៖ «ច្បាស់ណាស់ថា ជនជាតិព័រទុយហ្គាល់ចង់បានរដ្ឋាភិបាលដែលមានគណបក្ស AD ជាមួយគណបក្ស Chega»។ នៅមុននេះ លោកបាននិយាយថា លោក Montenegro នឹងទទួលខុសត្រូវចំពោះអស្ថិរភាពនយោបាយណាមួយ ប្រសិនបើលោកបន្តបដិសេធមិនចរចា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm