ចិន៖ ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៨នាក់បានស្លាប់ និង ៩នាក់បាត់ខ្លួននៅក្នុងការបាក់រលំអគារសណ្ឋាគារ នៅក្នុងទីក្រុងស៊ូចូវភាគខាងកើតប្រទេសចិន។

រដ្ឋាភិបាលក្រុងស៊ូចូវបាននិយាយថា សណ្ឋាគារ Siji Kaiyuan បានបាក់រលំកាលពីរៀលថ្ងៃចន្ទ។ មនុស្សភាគច្រើននៅក្នុងអគារនៅពេលនោះគឺជាភ្ញៀវ។ មនុស្ស ២៣នាក់ត្រូវបានជាប់ និង ៦នាក់ត្រូវបានជួយសង្គ្រោះ។ មនុស្សជាង ៦០០នាក់ រួមទាំងក្រុមជួយសង្គ្រោះការរញ្ជួយដី និងរថយន្តចំនួន ១២០គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការ។ ក្រុមសង្គ្រោះបានប្រើដងសន្ទូចស្ទូច ជណ្ដើរ កន្ត្រៃកាត់លោហៈ និងសុនខស្រង់ក្លិនដើម្បីស្វែងរកអ្នកនៅមានជីវិត៕
អត្ថបទ៖ សុខមាន