
កង្វះខាតទឹកធ្ងន់ធ្ងរនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភោជនីយដ្ឋាន និងបង្ខំឲ្យម្ចាស់ហាងគិតដល់ជម្រើសផ្សេងសម្រាប់ការបម្រើម្ហូបអាហាររបស់ពួកគេ ។
លោក Krishna Raj ដែលជាម្ចាស់ភោជនីយដ្ឋាន Nisarg Garden ស្ថិតក្នុងទីក្រុង Bengaluru និយាយថា បើសិនជាស្ថានភាពបែបនេះនៅតែបន្តកើតឡើងរយៈពេល ២ ឬ ៣ខែទៀត ពួកយើងនឹងគិតដល់ជម្រើសផ្សេងទៀត ។
ម្ចាស់ភោជនីយដ្ឋានរូបនេះ បន្តថា លោកកំពុងគិតដល់ការប្រើប្រាស់ចានស្នោ ដើម្បីសន្សំសំចៃទឹកសម្រាប់លាងចាន ។
លោកថា ភាគច្រើននៃតម្រូងការទឹកបច្ចុប្បន្នទទួលបានតាមរយៈរថយន្តសឺទែនទឹកដែលមានតម្លៃកើនឡើងទ្វេដង បើធៀបនឹងតម្លៃទឹកកាលពីមុន ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា ពួកគេកំណត់តម្លៃរថយន្តសឺទែនទឹក ហើយអតិថិជន មានជម្រើសផ្សេងដើម្បីដាក់ពាក្យបណ្តឹងអ្នកដែលគិតលើសតម្លៃ ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពកង្វះខាតទឹកកាន់តែធ្ងន់ធ្ងរទៅនៅក្នុងសប្តាហ៍នេះ ពេលដែលអ្នកផ្គត់ផ្គង់រថយន្តសឺទែនទឹកនាំគ្នាធ្វើកូដកម្ម ក្រោយរដ្ឋាភិបាលរឹតត្បិតពួកគេ ៕