យុវជនយ៉ាងច្រើនកុះករនាំគ្នាចូលរួមពិរព័ណ៍រដ្ឋាភិបាលឌីជីថល

2024/03/12 04:38:04 pm        263

គិតក្នុងថ្ងៃទី១ នៃកម្មវិធីពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃ​វេទិការដ្ឋាភិបាលឌីជីថល បានកត់សម្គាល់ឃើញថា មានសិស្ស និស្សិត និងយុវជនជាច្រើននាក់ បាន​ចូលរួមទស្សនា និងស្វែងយល់​អំពី​បច្ចេកវិទ្យាថ្មី​ជា​មួយនឹង​ការ​សាកល្បង​ផ្ទាល់​នូវ​ឧបករណ៍​បច្ចេក​វិទ្យា​ឌីជីថលផងដែរ។

លោក ម៉េង ចន្ថា និស្សិតមកពីសាកលវិទ្យាល័យ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បាន​លើកឡើងថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ ថែមទាំងផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្បូរ​បែប ដូចជាទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន និងការទស្សនា​ស្តង់​ពិព័រណ៍​ផលិត​ផល និង​សេវាកម្មឌីជីថលថ្មីៗរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេក​វិទ្យា​ឌីជីថល​ល្បី​ទាំង​ជាតិ និងអន្តរជាតិជាដើម។

ក្រុមនិសិ្សតដែលកំពុងរៀនជំនាញផ្នែកឌីជីថល បាននិយាយថា ពិព័រណ៍​នេះ បានធ្វើ​ឲ្យ​ពួក​គេ​បាន​ឈ្វេង​យល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការ​ទទួល​បាន​នូវ​បទ​ពិសោធថ្មីៗ ដែលពុំធ្លាប់ឃើញពីមុនមកនោះទេ។ ក្រុមនិស្សិតទាំងនេះ បាន​ទទួល​ស្គាល់​ទៀត​ថា ការរៀនជំនាញបច្ចេកវិទ្យាឌីជីថល នឹងធ្វើឲ្យពួកគាត់បានស្គាល់ និងដឹង​អំពី​ការ​វិវឌ្ឍ​ថ្មីៗ នៃពិភពលោកផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ពិព័រណ៍​​រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ រៀបចំឡើង ដើម្បីបង្ហាញ​អំពី​សមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណ​ប្រយោជន៍​ការ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋសរុបចំនួន ១១៨ និង​ស្តង់​ចំនួន១៥០ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន​របស់​រដ្ឋាភិបាល សេវាកម្មទូរសព្ទនិងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច និងសេវា​ធុរកិច្ច​ថ្មី​ឌីជីថល​ជាដើម។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ មាន​រយៈ​ពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំ​ឡើង​នៅ​អគារ​កោះ​ពេជ្រ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៦ល្ងាច។ កម្មវិធីពិព័រណ៍នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​អំពី​សមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការរៀបចំកិច្ចពិភាក្សា និង​ការចែក​រំលែក​អំពី​ប្រធាន​បទ​សំខាន់ៗ​ពីវាគ្មិនជាតិ និង​អន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការ​នៃការ​រីក​ចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរ​បទ​ពិសោធ និង​ឧត្តមានុវត្តន៍​ នៃ​ការ​ជំរុញ​ល្បឿន​បរិវត្ត​កម្ម​ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm