WHO៖​ ប្រទេស​មួយ​ចំនួន​មិន​គួរ​បញ្ជា​ទិញ​វ៉ាក់សាំង​ COVID-19 ដូ​ស​បន្ថែម​ទេ ខណៈ​ប្រទេស​ដទៃ​ទៀត​នៅ​ត្រូវការ​វ៉ាក់សាំង​នៅ​ឡើយ​

2021/07/13 09:24:33 pm        772

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​បណ្ដា​ប្រទេស​អ្នកមាន​មិន​គួរ​បញ្ជា​ទិញ​ដូ​ស​បន្ថែម​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 សម្រាប់​ចាក់​ជូន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ទៅ​ហើយ​នោះ​ទេ ខណៈ​ដែល​ប្រទេស​ផ្សេងទៀត​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 នៅឡើយ​។​

​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ការស្លាប់​ត្រូវ​បាន​កើន​ឡើង​ជាថ្មី​ម្តង​ទៀត​ពី​ជំងឺ​រាតត្បាត​សកល COVID-19 វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង និង​ប្រទេស​ជាច្រើន​ដែល​នៅ​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ការពារ​បុគ្គលិក​សុខភាព​របស់​ពួកគេ​នៅឡើយ​។​ លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​ជំរុញ​ឲ្យ​ការ​ឆ្លង ​និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​ឡើង​ខ្ពស់​ថ្មី​ទៀត ដោយ​គូស​បញ្ជាក់​ថា ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ពេលនេះ​បាន​រាលដាល​ទៅដល់​ ១០៤​ប្រទេស ​និង​ដែនដី​។​

​លោក Tedros បាន​និយាយ​ថា គម្លាត​ជាស​កល​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 គឺ​មិន​មាន​ភាពស្មើគ្នា និង​គ្មាន​សមធម៌​។ ប្រទេស ​និង​ដែនដី​មួយ​ចំនួន​ពិតជា​កំពុង​បញ្ជា​ទិញ​ដូ​ស​វ៉ាក់សាំង​បន្ថែម​រាប់​លាន​ដូ​ស មុន​ពេល​ដែល​ប្រទេស​ផ្សេងទៀត​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ ដល់​បុគ្គលិក​សុខាភិបាល និង​អ្នក​ងាយ​រងគ្រោះ​បំផុត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm