បំណាក់ដី និងទឹកជំនន់ បណ្តាលឲ្យមនុស្ស៥១នាក់ស្លាប់ ក្នុងរដូវរវស្សា នៅប្រទេសបូលីវី

2024/03/12 07:18:24 pm        89

អនុរដ្ឋមន្ត្រី ការពារជនស៊ីវិល បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងបំណាក់ដីបណ្តាលមកពី ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្ស៥១នាក់ នៅក្នុងប្រទេសបូលីវី ចាប់តាំងពីខែវិច្ឆិកាមក។

មន្ត្រី បាននិយាយថា ភ្លៀងធ្លាក់ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ៤៣.៥៧១គ្រួសារ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយបានដាក់តំបន់ចំនួន៩កន្លែង ក្នុងស្ថានភាពគ្រាអាសន្ន។

អនុរដ្ឋមន្ត្រីការពារជនស៊ីវិល និយាយថា តួលេខទាំងនេះធ្វើឲ្យយើងយល់ដឹងពីទិដ្ឋភាពធម្មជាតិ ក្នុងស្ថានភាពធ្ងន់ធ្ងរនៃបាតុភូត នៅក្នុងប្រទេស បង្ហាញពីវិបត្តិមនុស្សធម៌ ដែលប្រទេសបូលីវី កំពុងប្រឈមមុខ ដោយសារតែភ្លៀងធ្លាក់ និងបណ្តាលឲ្យមានគ្រោះមហន្តរាយធម្មជាតិ។

រដូវវស្សានៅក្នុងប្រទេស បូលីវី ជាធម្មតាចាប់ផ្តើមនៅក្នុងខែវិច្ឆិកា និងមានរយៈពេលរហូតដល់ខែ មីនា ដែលមានកម្រិតហានិភ័យខ្លាំង អំឡុងខែ មករា និងខែកុម្ភៈ។

យោងតាមឯកសារបានឱ្យដឹងថា ប្រធានាធិបតី បូលីវី លោក Luis Arce បានសន្យាថា នឹងបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន ៣.០០០នាក់ ទៅកាន់តំបន់រងគ្រោះមហន្តរាយ ដើម្បីការពារការខូចខាតបន្ថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងបានបង្កទឹកជំនន់នៅស្រុកមួយចំនួន និងតំបន់ដាច់ស្រយាល ដោយបានកាត់ផ្តាច់ ទឹកស្អាត អគ្គិសនី និងផ្លូវ។ ប្រធានគ្រប់គ្រងហានិភ័យទីក្រុង La Paz លោក Juan Palma បាននិយាយថា អាទិភាពចម្បងរបស់រដ្ឋាភិបាល គឺការបង្កើតឡើងវិញនូវទឹកស្អាត សេវាអគ្គិសនី និងដើម្បីបញ្ឈប់ទឹកមិនឲ្យហៀរចូលក្នុងតំបន់។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm