អ៊ីស្រាអែល ជំរុញក្រុមប្រឹក្សាសន្តិសុខUN ឲ្យដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ

2024/03/12 07:22:03 pm        137

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ដាក់សម្ពាធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន» លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យដោះលែងមនុស្សដែលខ្លួនបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។

លោក Katz បានថ្លែងទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ដែលបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានរកឃើញថា មាន «ហេតុផលសមហេតុផល ដើម្បីជឿថា មានអំពើហឹង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ និងការចាប់រំលោភពីក្រុមជនអន្ធពាល បានកើតឡើងនៅទីតាំងជាច្រើន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។

លោក Katz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងកំពុងស្នើសុំឲ្យអ្នកថ្កោលទោសឧក្រិដ្ឋកម្មអំពើ ហិ ង្សាផ្លូវភេទដែលជនព្រៃផ្សៃទាំងនេះ ប្រព្រឹត្តក្នុងនាមសាសនាអ៊ីស្លាម ដោយជំរុញឲ្យស្ថាប័ននេះ «ដាក់សម្ពាធឲ្យបានច្រើនតាមតែអាចធ្វើទៅបានលើអង្គការហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ជំរិតទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើក្រុមហាម៉ាស ដោយចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មនេះថា «អាក្រក់ជាងសកម្មភាពភេរវកម្ម ដែលធ្វើឡើងដោយក្រុមអាល់កៃដា ក្រុមISIS និងអង្គការភេរវកម្មផ្សេងទៀត» ដែលត្រូវបានកំណត់គោលដៅដោយក្រុមប្រឹក្សាសន្តិសុខ។

ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ នៅក្នុងសេចក្តីសម្រេចដែលបានអនុម័ត នៅក្នុងខែវិច្ឆិកា និងខែធ្នូ។ បច្ចុប្បន្នក្រុមប្រឹក្សានេះ កំពុងពិចារណាលើសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក ដែលរួមបញ្ចូលការថ្កោលទោសការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស «ក៏ដូចជាការចាប់ និងសម្លាប់ចំណាប់ថ្នូរ ឃាតកម្មលើជនស៊ីវិល និងអំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈផងដែរ»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានជំរុញសមាជិកក្រុមប្រឹក្សាឲ្យថ្កោលទោសក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm