ទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ស្រ្ដីនិងបុរស ឲ្យទទួលបានសិទ្ធដូចគ្នាដើម្បីរួមចំណែក អភិវឌ្ឍន៍ប្រទេស

2024/03/12 07:35:13 pm        47

ភ្នំពេញ÷  ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់ស្រ្ដី និងបុរស ក្នុងការទទួលបានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបាន ចំណេះដឹង ជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ជាពិសេសការចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់ គ្នា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងទិវាអបអរសារទរ ខួបលើកទី ១៣ ទិវា រអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្ដីនិងក្មេងស្រីក្នុងបរិវត្ថុកម្មឌីជីថល» រៀបចំឡើងនៅថ្ងៃទី ១១ មីនា ឆ្នាំ ២០២៤ នេះថា ការចូលរួមរបស់ស្រ្ដីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្រ្ដីមានប្រាជ្ញា ស្មារតី តស៊ូអត់ធ្មត់ ដើម្បីរក្សាសុខសន្ដិភាព អភិវឌ្ឍន៍ គ្រប់កាលៈទេសៈ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានយុទ្ធសាស្រ្ដដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈ ការចូលរួមសកម្មភាពផ្សេងៗ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា តែងតែសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្របង្កើតកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់ស្រ្ដី ព្រមទាំងរួមចំណែកជំរុញបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជា។ យុទ្ធសាស្រ្ដជាតិស្ដីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ក្នុងនោះមានការលើកកម្ពស់ស្រ្ដី លើភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឲ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុឌីជីថលជាដើម។ 

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ដទៀតថា គិតត្រឹមខែ មករា ឆ្នាំ ២០២៤ ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ មាន ប្រមាណ ៦០ ភាគរយជាស្រ្ដី និងចំនួនអ្នកខ្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៦៥ ភាគ ជាស្រ្ដី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើ គ្រឹះស្ថានធនាគារ មានប្រមាណ ៤៥ ភាគរយ ជាស្រ្ដី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨ ភាគរយជាស្រ្ដី ទាំងនេះបង្ហាញពីសមាមាត្រ ដែលស្រ្ដីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        79
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm