កម្ពុជា-ជប៉ុន រួមគ្នាបើកសិក្ខាសាលា ស្តីពីប្រពៃណីផលិតកុលាលភាជន៍ ក្នុងប្រទេសកម្ពុជា

2024/03/12 08:58:10 pm        455

សិក្ខាសាលា និងពិព័រណ៍ ស្តីពី ប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា រៀបចំ​ឡើង​ដោយ​មានកិច្ចសហការរវាងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា សាកលវិទ្យាល័យ​វាសេដា នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅទីតាំង​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ។

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​ថ្លែង​ថា ការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ក្រៅពីក្នុងគោលបំណងបំផុសគំនិតលើកស្ទួយ ផ្សព្វផ្សាយ និងអភិរក្សប្រពៃណីនៃការផលិតកុលាលភាជន៍នាពេលបច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​ជូន​ដល់​សាធារណជនទូទៅ អ្នកស្រាវជ្រាវ ពិសេសប្អូនៗនិស្សិត យើងក៏រំពឹងថា​អ្នក​ចូលរួម​ទាំង​អស់​ក៏​នឹងបានឃើញនិងបានសិក្សាស្វែងយល់ ប្រៀបធៀបអំពីភាពដូចគ្នា ឬខុសគ្នា ការវិវត្តន៍​នៃ​ទំនៀមទំលាប់ក្នុងការផលិតកុលាលភាជន៍រវាងសម័យបុរាណ និងសម័យបច្ចុប្បន្នផងដែរ។

សិក្ខាសាលានេះផ្តោតលើប្រធានបទពីរសំខាន់ (១) គឺការស្វែងយល់អំពីប្រពៃណី និង​បច្ចេក​ទេស ​នៃការផលិតកុលាភាជន៍នាសម័យមុនអង្គរ និង(២) ការបង្ហាញពីការផលិត ក្អម​ឆ្នាំង​តាម​បែប​ប្រពៃណី​ដែលមាននៅសេសសល់រហូតមកដល់បច្ចុប្បន្ន។ ចំពោះប្រធាទទី១៖ ទាក់ទងទៅ​នឹង​ប្រពៃណី នៃ​ការផលិតកុលាលភាជន៍នាសម័យបុរាណក្នុងប្រទេសកម្ពុជា ដែលតាមរយៈ​ការ​ស្រាវជ្រាវ​បុរាណវិទ្យាកន្លងមកយើងបានដឹងថា មានភស្តុតាង នៃការផលិត និងប្រើប្រាស់​កុលាល​ភាជន៍​តាំង​សម័យបុរេប្រវត្តិសាស្រ្តមកម៉្លេះ ជាក់ស្តែងស្ថានីយល្អាងស្ពាន ក្នុងខេត្តបាត់ដំបង ស្ថានីយ​សំរោងសែន និងស្ថានីយម្លូព្រៃជាដើម។ ប៉ុន្តែសម្រាប់សិក្ខាសាលានេះ កំណត់យក​តែ​ត្រឹម​សម័យ​មុន​អង្គរប៉ុណ្ណោះ ដែលមានវាគ្មិនចំនួន៤រូប នឹងធ្វើបទ​បង្ហាញ​អំពី​ប្រភេទ​កុលាល​ភាជន៍​មក​ពី​ស្ថានីយសំខាន់ៗរួមមាន ស្ថានីយអូរកែវ អង្គរបុរី វត្តភូ ថាឡាបរិវ៉ាត់ និងសំបូរព្រៃគុក។ ចំពោះ​ប្រធានបទទី២៖ គឺផ្តោតលើមរតកនៃការផលិតកុលាលភាជន៍នាសម័យបច្ចុប្បន្ន គឺ​សំដៅ​លើ​ការ​ផលិត​ក្អម ឆ្នាំងប្រើដោយឧបករណ៍ភ្លើង និងល្អ ឬ ទ្រនៈ និងទ្រនិល ដែលមានស្មូនឆ្នាំង ភាគ​ច្រើន​ជាស្ត្រី រៀនចេះតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ពីម្តាយ ទៅកូន ពីមីងក្មួយ ពីបងស្រី ទៅ​ប្អូន​ស្រីជាដើម។ កន្លងមកតាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត រ៉ូឡង់ ម៉ូរ៉េ នៅ​ឆ្នាំ​១៩៨៦ មានកន្លែងផលិតក្អម ឆ្នាំងតាមបែបប្រពៃណីច្រើនកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ កន្លែងមួយចំនួនឈប់ផលិតក្អមឆ្នាំងបែបប្រពៃណីនេះជាស្ថាពរ ឧទាហរណ៍ខេត្តបាត់ដំបង កំពង់ចាម (ផ្អាវ) តាកែវ (ភ្នំជីសូរ)ជាដើម។

បច្ចុប្បន្ន ខេត្តដែលបន្តធ្វើមានចំនួន៤ប៉ុណ្ណោះ មាន​ដូច​ជា៖ ខេត្តកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ ៖ ការផលិតក្អមឆ្នាំង នៅក្នុងភូមិទ្រា ភូមិអណ្តូងឫស្សី ភូមិ​ត្រពាំង ស្បូវ ភូមិត្រោក ភូមិត្រពាំងអន ភូមិត្រពាំងគរ ភូមិពន្លឺថ្មី ភូមិបាំងឆួល។ ខេត្តកំពង់ស្ពឺ ស្រុក​បរសេដ្ឋ៖ ការផលិតក្អមឆ្នាំង មាននៅក្នុងភូមិដំដែក ភូមិត្រពាំងក្រឡាញ់ និងភូមិ ផ្សេង​ទៀត​។ ខេត្តកំពត ក្នុងស្រុកបន្ទាយមាស៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិដំណាក់ចំបក់មួយគត់ និង​ខេត្តព្រៃវែង ក្នុងស្រុកពារាំង៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិ ឫស្សីជុក និងភូមិ​ព្រៃព្រហ្ម​ប៉ុណ្ណោះ​។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលា និងពិព័រណ៌នាពេលនេះ មានវាគ្មិនចំនួន៦រូប ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​បទបង្ហាញអំពី កុលាលភាជន៍សម័យបុរាណ(សម័យមុនអង្គរ) កុលាលភាជន៍​មក​ពី​ស្ថានីយ​អូរកែរ, កុលាលភាជន៍មកពីស្ថានីយអង្គរបុរី, កុលាលភាជន៍មកពីស្ថានីយថាឡាបរិវ៉ាត់, កុលាលភាជន៍​មកពីស្ថានីយវត្តភូ និងកុលាលភាជន៍មកពីស្ថានីយសំបូរព្រៃគុក និងកុលាលភាជន៍​ប្រពៃណី​សម័យបច្ចុប្បន្ន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងលទ្ធផលស្រាវជ្រាវ​ថ្មី​ៗ​ដល់​អង្គសិក្ខាសាលាផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm