គ.ជ.ប ប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន៥ ឱ្យចូលរួមបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត

2024/03/12 09:33:08 pm        141

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការឱ្យគណបក្សនយោបាយចំនួន៥ចូលរួមការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ ​គ.ជ.ប បានឱ្យដឹងថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គិត​មក​ទល់​ពេល​នេះ មានគណបក្សនយោបាយចំនួន៥ហើយដែល គ.ជ.ប បានប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ក្នងុនោះមាន គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

ពាក់ព័ន្ធនឹងការស្នើចុះបញ្ជីបេក្ខជននេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា តាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ត្រូវបានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត កំពុង​បន្ត​នីតិ​វិធី​លើ​ការ​ពិនិត្យការចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ ដោយសារ​គណបក្ស​សាម៉ី​មួយ​ចំនួន​ពុំទាន់រៀបចំឯកសារដាក់បេក្ខជនរបស់ខ្លួនបានត្រឹមត្រូវនៅឡើយទេ។

អ្នក​នាំ​ពាក្យរូបនេះលើកឡើងថា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងផ្អែក​តាម​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ជាពិសេស​គណបក្ស​នយោបាយទាំង៥​ដែល​ចុះ​បញ្ជី​ចូល​រួម​ប្រកួត​ប្រជែង​ការ​​បោះឆ្នោតខាងមុខ បង្ហាញឱ្យ​ឃើញ​ថា​ទោះ​បី​គណបក្ស​នយោបាយ​មាន​លទ្ធភាព​ចូលរួម​ដាក់​បេក្ខជន​តិច ឬច្រើនក្តី តែក៏បានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់គណបក្សចំពោះការបោះឆ្នោត នឹង​រួម​ចំ​ណែក​ឱ្យ​កម្ពុជាទទួលបានបទពិសោធន៍ និងជំរុញឱ្យភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ភាព​សុក្រិត​ជាងមុន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៤​ខាងមុខ និងមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        42
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm