សមាគមអតីតកម្មសិក្សាការី JICA កម្ពុជារៀបចំសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានដឹកនាំបន្តសម្រាប់អាណត្តិថ្មី

2024/03/12 09:57:59 pm        329

ភ្នំពេញ ៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ហៅកាត់ថា JICA-AC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានដឹកនាំបន្តសម្រាប់អាណត្តិថ្មី ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារកាំបូឌីយាណា ដោយឯកឧត្តម ម៉ែន ភារម្យ អគ្គលេខាធិការសមាគម ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ជំនួសឯកឧត្តម ជិន ម៉ាលីន។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធ៌ម និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា មានប្រសាសន៍ថា សមាគមកម្មសិក្សាការីកម្ពុជាមានរយៈពេលជាង២០ឆ្នាំហើយដែលទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលដៅបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សជូនប្រទេសកម្ពុជា តាមរយៈការបញ្ជូនមន្រ្តីរាជការរបស់រដ្ឋាភិបាល សិស្ស និសិត្ស និងអង្គការផ្សេងៗនៅកម្ពុជាទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសជប៉ុនទៅតាមជំនាញរបស់គេរៀងៗខ្លួន។ អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺបញ្ជាក់ឲ្យបានច្បាស់អំពីការយកចិត្តកដាក់គាំទ្រអិតសំចៃពីសំណាក់រាជរដ្ឋាភិបាលចំពោះកិច្ចការនេះ ពិសេសការកើតមានឡើងនូវសមាគមនេះ ប្រសិនបើគ្មានការគាំទ្រពីទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុន ទាំងផ្នែកស្មារតី និងសម្ភារៈក៏មិនអាចកើតឡើងបានដែរ។

ឯកឧត្តម ជិន ម៉ាលីន បន្ថែមថា សន្និបាតថ្ងៃនេះក្នុងគោលបំណងរាយការណ៍ពីសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងការលើកទិសដៅដើម្បីអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣-២០២៤។ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយសហការ និងគាំទ្រផ្នែកថវិការធ្វើឲ្យមានសមាគមនេះកើតចេញជារូបរាង្គរហូតមកទល់សព្វថ្ងៃនេះ និងសង្ឃឹមថា សន្និបាតនេះនឹងចូលរួមពង្រីកសកម្មភាពរបស់សមាគមក្នុងការលើកកម្ពស់ និងការយល់ដឹងបន្ថែមទៀតពីវិស័យនៅក្នុងប្រទេសកម្ពុជា។

លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើន រួមចំណែកដល់សង្គមកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបណ្តាញក្នុងចំណោមសមាជិកក៏ដូចជាពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។ JICA-AC បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងឆាកជាតិ និងអន្តរជាតិ។

ប្រធានទីភ្នាក់ងារសហប្រតិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការដឹកនាំដ៏ឆ្នើម ដែលនាំឱ្យមានការទទួលស្គាល់ និងជោគជ័យនៃសកម្មភាពផ្សេងៗ។ ការខិតខំប្រឹងប្រែងរបស់ JICA-AC បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់សហគមន៍ក្នុងប្រទេសកម្ពុជា និងរវាងជប៉ុន និងកម្ពុជា។

សូមជម្រាបថា សន្និបាតសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នាពេលនេះ ឯកឧត្តម ម៉ែន ភារម្យ អគ្គលេខាធិការសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ហៅកាត់ថា JICA-AC ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ជំនួសឯកឧត្តម ជិន ម៉ាលីន តាមរយៈនៃការឆ្នោតតាមអាណត្តិ គឺមានរយៈពេល៣ឆ្នាំ។ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានកកើតឡើងកាលពីឆ្នាំ២០១២ មកដល់ពេលនេះមានសមាជិក ១៦០០នាក់ និងមានសមាគមអាស៊ាន ជប៉ុន ១១ប្រទេស៕


អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm