សម្តេចធិបតី៖ សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព

2024/03/12 10:03:54 pm        175

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និងបណ្តុះបណ្តាលសមត្ថភាព គាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងទ្បូជីស្ទីក ដល់តំបន់ជុំវិញ និងទូទាំងប្រទេស។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធីបតី ក្នុងពិធី​សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤។

មានប្រសាសន៍នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអរគុណដល់ក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនក្នុងនិងក្រៅប្រទេស ក៏ដូចជាបុគ្គលិក ​កម្មករ-កម្មការិនី ពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាង​ជិតស្និទ្ធ និងសម្របសម្រួលឱ្យគម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ ដំណើរការដោយរលូន ប្រកបដោយ​ស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់​សម្រេចបានលទ្ធផលជារូបរាងតាមផែនការ ហើយក៏គ្រោងនឹងបើកឱ្យដំណើរការនៅ​ឆមាសទីមួយឆ្នាំ ២០២៥ ខាងមុខ។

សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ជានិម្មិតរូបនៃការរីកចម្រើន​របស់​ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព ​និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និង​បណ្តុះបណ្តាលសមត្ថភាព​ គាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ ​វិស័យដឹកជញ្ជូន និងទ្បូជីស្ទីក ​ដល់តំបន់ជុំវិញ និងទូទាំងប្រទេស​ ក៏ដូចជាការជួយជំរុញការអភិវឌ្ឍប៉ូលទិសនិរតី រួមជាមួយគម្រោងផ្លូវនាវាចរណ៍​ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឈ្មោះថា “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងតំបន់នេះ នាពេលអនាគតដ៏ខ្លីខាងមុខ សម្រាប់ទ្រទ្រង់​ដល់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ។

សម្តេចធិបតី ក៏បានរំឭកផងដែរថា គម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោនេះ កសាងឡើងក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយផ្អែកតាមផែនការមេច្បាស់លាស់។ កម្មវិធីសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានចែកចេញជា ៣ ដំណាក់កាលធំៗ គឺ ដំណាក់កាលទី ១ ពីឆ្នាំ ២០២០-ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី ២ ពីឆ្នាំ ២០៣០-២០៥០ សម្រាប់អ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និង ដំណាក់កាលទី ៣ ក្រោយឆ្នាំ ២០៥០ សម្រាប់អ្នកដំណើរពី ៥០ លាននាក់ឡើងទៅក្នុងមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm