CSX បង្ហាញមហិច្ឆតាជំរុញការជួញដូរភាគហ៊ុនឲ្យកើនដល់ ១០០លានដុល្លារ នៅឆ្នាំ២០៣០ ខាងមុខ

2024/03/12 10:15:13 pm        186

អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) ជាថ្មីម្តងទៀត បានលើកឡើងនូវមហិច្ឆតារបស់ខ្លួន ដែល​មាន​បំណងចង់សម្រេចឲ្យបានទំហំការជួញដូរឲ្យកើនដល់ ១០០លានដុល្លារអាម៉េរិក ក្នុង១ថ្ងៃ ខណៈ​សព្វ​ថ្ងៃនេះ ជាមធ្យមទំហំជួញដូរមានប្រមាណ ២០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក្នុង​ពិធី​បើក​វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នៅព្រឹកថ្ងៃទី១២ ខែមីនានេះ បាន​មាន​ប្រសាសន៍​ថា គិតមកដល់បច្ចុប្បន្ន គណនីដែលកំពុងជួញដូរដែលមានបញ្ជីឈ្មោះ ចំនួន​សរុប​ប្រមាណ​ជាង ៥ម៉ឺនគណនី។

ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ផ្សារមូលបត្រកម្ពុជា នឹងបន្តរៀប​ចំ​ឲ្យ​កាន់​តែ​ច្រើន​បន្ថែមទៀត ដើម្បីឲ្យសាធារណជន​កម្ពុជា​ស្គាល់​អំពីការ​វិនិយោគដែល​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈាន​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​នៃមហិច្ឆតាខាងលើនេះ។ ជាមួយនេះ ឯកឧត្តម បានស្នើវិនិយោគិនសាធារណៈ និង​សិក្ខា​កាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាម​ក្រេប​ជញ្ជក់​នូវ​ចំណេះ​ដឹង ឬក៏លើកជាសំណួរសួរទៅកាន់តំណាងក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដើម្បី​ទទួល​បាន​ព័ត៌មានគ្រប់​ជ្រុងជ្រោយ ងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគ ឬ​បង្កើត​ចំណូល​អកម្ម​ចាប់​ពី​ពេល​នេះតទៅ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ដូចជាជំនួយ​បន្ថែម​សម្រាប់​វិនិយោគ​ក្នុង​ការ​វិភាគ​ជា​បច្ចេក​ទេស ដើម្បីសម្រេចចិត្តក្នុងការវិនិយោគលើភាគហ៊ុនឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៣ ក្នុងគោល​បំណង​បង្កើត​ជា​វេទិកា​ជូន​ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន​ដល់​វិនិយោគិន និងជាវេទិកាមួយ​អនុញ្ញាត​ឲ្យ​សាធារណជន​ស្វែងយល់​បន្ថែម​ពីអាជីវកម្ម​របស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រួមមានប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និ​ង​ផែនការអាជីវកម្មនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm