ឯកឧត្តម ស សុខា ផ្ដល់នូវសម្ភារៈបរិក្ខារការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង

2021/07/13 11:05:32 pm        348

បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន និងកីឡា និងលោកជំទាវ បានផ្ដល់នូវសម្ភារៈបរិក្ខារសុខាភិបាល ការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង ខណៈដែលក្នុងខេត្តមួយនេះ នៅដើមខែកក្កដា ឆ្នាំ២០២១ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ប្រចាំថ្ងៃ ។

ក្នុងឱកាសនាំយកសម្ភារៈបរិក្ខារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា មាន​ប្រសាសន៍ថា សម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-១៩ ​គ្រឿងឧបភោគ សម្រាប់​ជួយ​ឧបត្ថម្ភ​នេះ ដើម្បី​ជួយសម្រាល​ដល់ការលំបាក​ខ្វះខាត ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រយុទ្ធ​ប្រឆាំង​ការពារជំងឺកូវីដ១៩ ​ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើង ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ និងគួរឲ្យបារម្ភ ។

ក្នុងពេលទទួលអំណោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ដែលបាននាំយកអំណោយទាំងអស់នេះ ដើម្បីជួយ​គាំទ្រ​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ​សម្រាប់សម្ភារៈបរិក្ខារសុខាភិបាល និងអំណោយគ្រឿង​ឧបភោគ​បរិភោគ​ទាំងនេះ និងផ្តល់ទៅកន្លែងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩​ បានប្រើប្រាស់ និងចែក​ដល់​ប្រជាពលរដ្ឋ ដែលជួបការលំបាក ​និងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពលរដ្ឋដែល​រស់នៅ​តំបន់បិទខ្ទប់ និងមានការខ្វះខាតខ្លាំង ។

គួរបញ្ជាក់ថា បន្ទាប់ពីផ្ដល់នូវបរិក្ខារសុខាភិបាល ដល់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងកំពុងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដល់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងផងដែរ ៕

អត្ថបទ ៖ បាន សុរិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm