មន្ត្រីវប្បធម៌ កំពុងចុះបញ្ជីសារពើភ័ណ្ឌ ថែរក្សា អភិរក្សសមុច្ច័យបុរាណវិទ្យា ក្នុងខេត្តបន្ទាយមានជ័យ

2024/03/13 06:22:01 pm        176

លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នៃនាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវតិ្ត​វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៤​នេះ​ថា មន្រី្តជំនាញលើវិស័យវប្បធម៌ កំពុងចុះបញ្ជីសារពើភ័ណ្ឌ ថែរក្សា អភិរក្សសមុច្ច័យ​បុរាណ​វិទ្យា នៅក្នុងសារមនី្ទរចំនួន២គឺសារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរស្វាយចេក ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមនុស្សជំនាន់ក្រោយចូលរួមថែរក្សា ការពារ និងអភិរក្ស​សម្បតិ្ត​បេតិកភណ្ឌ​ជាតិ។

លោក ទេព សុខា បានលើកឡើងទៀតថា បច្ចុប្បន្នសារមនី្ទរបន្ទាយមានជ័យ និង​សារ​មនី្ទរ​ស្វាយ​ចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យនេះ មន្រី្តជំនាញកំពុងអនុវត្តគម្រោងថែរក្សា អភិរក្ស​កុលាលភាជន៍ និងការបណ្តុះបណ្តាលដល់និសិ្សតបុរាណវិទ្យា រួមនិងមន្ត្រី នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ខេត្តបន្ទាយមានជ័យ អ្វីដែលមន្រី្តយើងកំពុងធ្វើនោះ គឺប្រមែប្រមូលកុលាលភាជន៍ មកពី​តំបន់ផ្សេង និងវត្ថុសិល្បៈ ដូចជា លោហៈ អង្កាំ ផ្សេងៗ ក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រី​កំពុង​សិក្សាបែងចែកប្រភេទកុលាលភាជន៍ (សំអាតស្ងួត និងសំអាតដោយទឹក) ការ​សិក្សា​អំពី​សាច់​ដី​ដែល​ស្មូន ចេញជារូបរាង និងរៀបចំបែងចែកដាក់តាមសម័យកាល (ពីសម័យមួយ ទៅ​សម័យ​មួយ​) ក្នុងនោះរៀបចំប្រភេទកុលាលភាជន៍ ចាប់ផ្តើមពីសម័យបុរេប្រវតិ្តសាស្រ្ត ក្នុង​នោះ​សម័យ​យុគ​ដែក និងយុគសំរិទ្ធ សម័យមុនអង្គរ សម័យអង្គរ និងសម័យកណ្តាល។

លោក ទេព សុខា បានបញ្ជាក់ថា សមុច្ច័យបុរាណវិទ្យា (វត្ថុសិល្បៈ) ដែល​មន្ត្រី​ជំនាញ​ប្រមែ​ប្រមូល​បាន​ ដោយហេតុថា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយជ័យ សំបូរទៅ​ដោយ​ស្ថានីយ​កប់​សព​បុរាណ ​ដូចជា៖ស្ថានីយភូមិស្នាយ ស្វាយចេក សំភី និងស្ថានីយបុរាណផ្សេងៗទៀត។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកភូមិ ឃុំ ស្រុក ដែលរស់នៅលើតំបន់នោះ មេត្តាកុំជីកគាស់កកាយ និង​ចរាចរ​វត្ថុសិល្បៈ។ ហើយវត្ថុសិល្បៈដែលមន្រី្តជំនាញកំពុងថែរក្សា អភិរក្ស គឺទទួល​បាន​មក​ពី​ការ​ចាប់​របស់​នគរបាលការពារបេតិកភណ្ឌ ប្រគល់ឲ្យសារមន្ទីរបន្ទាយមានជ័យ និង​សារ​មនី្ទរ​ស្វាយ​ចេក ដែលអ្នកជីកគាស់កកាយវត្ថុសិល្បៈ ព្យាយាមជួញដូរលក់ទៅឲ្យប្រទេសជិតខាង។ ដូច្នេះ​​លោក​ប្រធានការិយាល័យវិភាគ និងពិសោធន៍ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ក៏​សូម​អំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សូម​អញ្ជើញ​ចូល​ទស្សនាសារមនី្ទរទាំងពីរនេះ ដើម្បីស្វែងយល់ពីប្រវតិ្តសាស្រ្ត និងស្នាដៃ​បុព្វបុរស​ដូន​តាខ្មែរ ​ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវតិ្តសាស្រ្ត រហូតមកដល់សម័យមុនអង្គរ សម័យ​អង្គរ​ និងសម័យក្រោយអង្គរ ដែលជាធនធានមួយដ៏ប្រពៃ ដែលក្នុងនាមយើងកូនខ្មែរ ត្រូវ​មាន​កាតព្វ​កិច្ច​ចូល​រួមថែក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌរបស់ខ្លួន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        46
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm