អ្នកជំនាញ៖ ជើងហោះត្រង់ពីប្រទេសឆ្ងាយៗមកកម្ពុជានឹងកើនខ្លាំង ក្រោយព្រលានយន្តហោះថ្មី​សង់រួច

2024/03/13 07:29:07 pm        485

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ព្រមព្រៀងគ្នាជាមួយបណ្តាប្រទេសជាច្រើនលើការតភា្ជប់ជើងហោះហើរត្រង់មកកម្ពុជា ខណៈកម្ពុជា កំពុងស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​គ្រោង​ដាក់​ឱ្យប្រើប្រាស់​នៅ​ឆ្នាំក្រោយ​នេះ។ ស្របពេលនេះអ្នកជំនាញក្នុងវិស័យទេសចរណមើលឃើញថា កម្ពុជា​នឹង​មាន​អ្នក​ដំណើរ និងទេសចរ​អន្តរជាតិ​កើន​ឡើង​ខ្លាំង​ក្រោយ​កម្ពុជា​មាន​ភាព​សំបូរ​បែប​ការ​ទទួល​ជើង​ហោះហើរ​អន្តរជាតិធំៗ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែង​ប្រាប់ BTVនៅថ្ងៃទី១៣ ខែមីនានេះថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំបូរបែប នៃព្រលាន​យន្ត​ហោះខ្នាត​ធំ​ជាច្រើន​កន្លែង​របស់​កម្ពុជា​នឹង​អាច​ទទួលជើង​យន្តហោះគ្រប់​ខ្នាត​ទាំងអស់​របស់​ពិភព​លោក ​មកចុះចតនៅកម្ពុជាបាន។ កត្តានេះ គឺជាកិច្ចការដ៏ល្អបំផុត សម្រាប់អ្នកដំណើរអន្តរជាតិ និង​ទេសចរអន្តរជាតិ អាចធ្វើដំណើរហោះត្រង់មកកម្ពុជា ហើយអ្វីដែលកម្ពុជា ត្រូវសហការ​ធ្វើ​បន្ត​នោះ​គឺ​ការទាក់ទាញអ្នកដំណើរ ទេសចរអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើន។

អ្នកជំនាញរូបនេះបន្តថា ដើម្បីជំរុញទាក់ទាញអ្នកដំណើរទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន ស្ថាប័ន​ពាក់ព័ន្ធនានា គួរគាប្បី​សហការគ្នា​លើ​ការ​ផ្សព្វផ្សាយ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​កម្ពុជា។ ការកែទម្រង់ផលិតផលទេសចរណ៍ និងការផ្លាស់ប្តូរ​ផ្នត់​គំនិត​ប្រជាជន​លើ​ការ​ទទួល​ស្វាគមន៍​ទេសចរឲ្យបានល្អ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា នៅពេល​ព្រលាន​យន្តហោះអន្តរជាតិតេជោថ្មីបើកដំណើរការ គឺកម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទទួល​ជើង​យន្ត​ហោះគ្រប់ខ្នាតទាំងអស់របស់ពិភពលោក ហោះត្រង់មកកម្ពុជាបាន ហើយ​បច្ចុប្បន្ន​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងខិតខំសហការជាមួយស្ថាប័នរដ្ឋ ឯកជន និង​បាន​ជួបជាមួយបណ្តាអង្គទូត ថ្នាក់ដឹកនាំស្ថានប័នជំនាញប្រទេសដៃគូ ជំរុញបង្កើន​កិច្ច​សហ​ប្រតិបត្តិតភា្ជប់ជើងហោះត្រង់ ដែលមានភាពចំណិញពេលវេលា និងថវិកា​នៃ​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm