ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវជនបទគ្រប់ទិសទី ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាជន

2024/03/13 07:50:30 pm        364

ស្ទឹងត្រែង÷ ផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២ខ្សែ ប្រវែង ២០គីឡូម៉ែត្រ និងស្ពានបេតុង ២ កន្លែង នៅក្នុងខេត្តចំនួនពីរ ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវនឹងស្ពានទាំងនោះ បានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកងទ័ព។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយថ្មភ្នំ ចំនួន ២ខ្សែ និងស្ពានចំនួន ២កន្លែង ក្នុងនោះគម្រោងទី១ បានវាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេល ធានាសុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ៧ ពាន់ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, សាងសង់លូ មូលមុខបីចំនួន ១០កន្លែង, លូមូលមុខពីរចំនួន ៦ កន្លែង និងលូមូលមុខ មួយចំនួន ៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ចំណែកការងារស្ថាបនាស្ពានបេតុង មានចំនួន ២កន្លែង ប្រវែងសរុប ៤៨ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់បង្កប់មុខ បីចំនួន ២ កន្លែង, លូប្រអប់មុខបីមានសំណង់បង្ហៀរទឹកចំនួន ១ កន្លែង, លូប្រអប់មុខពីរ មានសំណង់បង្ហៀរទឹកចំនួន ១ កន្លែង, លូប្រអប់មុខ ពីរចំនួន ១ កន្លែង, លូមូលមុខបីចំនួន ៣ កន្លែង, លូមូលមុខពីរចំនួន ៣ កន្លែង, និងលូមូលមុខមួយចំនួន ២៦ កន្លែង ស្ថិតនៅលើផ្លូវ ក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

 ដោយឡែកផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែទៀត មានពីរកំណាត់ ប្រវែងសរុប ១៣ ពាន់ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ក្នុងនោះកំណាត់ទី១ ស្លាបស្តាំប្រវែង ៥ ៥០០ ម៉ែត្រ, ចាប់ពីបំបែកច្រក ៤០០ នៃភូមិឆករកា ឃុំសំឡូត ឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន។ ចំណែកកំណាត់ទី២ ស្លាបធ្វេងប្រវែង ៧ ៥០០ ម៉ែត្រ, ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ ៨៣ ឃុំតាតោក ឆ្ពោះទៅច្រកចរិយា និងច្រកទីងមោង ស្រុកសំឡូង ខេត្តបាត់ដំបង ក្នុង នោះមានផ្លាកឈ្មោះផ្លូវចំនួន ៣កន្លែងផងដែរ។

ឯកឧត្តម បន្តលើកឡើងថា ចំពោះផ្លូវនិងស្ពានខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានកំពុងផ្តល់អត្ថប្រយោ ជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ជាពិសេសផ្លូវស្ថិតនៅតាមបណ្តោយ ខ្សែក្រវាត ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង បានកំពុងជួយសម្រួលដល់ការធ្វើដំណើររបស់កងព័ទ ពោលគឺ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ ដែលគម្រោងទាំងនោះគឺបានកើតឡើង ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរនិងមានផែនការច្បាស់ លាស់ នៃការតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm