មន្ត្រីរាជការតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធនៅភ្នំពេញ ទាំងអស់នឹងត្រូវពិនិត្យ​រកសារធាតុញៀន

2024/03/13 07:52:35 pm        481

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅ​សាលា​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​មានប្រសាសន៍ថា មន្ត្រីរាជការដែលបម្រើការងារនៅតាមខណ្ឌទាំង១៤ និងកងកម្លាំង​ប្រដាប់​អាវុធ​ចំណុះ​ឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់នឹង​ត្រូវពិនិត្យ​រកសារ​ធាតុញៀន​នៅ​ក្នុង​ខ្លួន​នា​ពេល​ខាង​មុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ពោលគឺបើរកឃើញ​មាន​មន្ត្រី​រូបណា​មាន​សារធាតុញៀន​ក្នុង​ខ្លួន​នឹង​ត្រូវ​បណ្តេញ​ចេញ​ពីក្របខណ្ឌដោយគ្មានការលើកលែងនោះទេ។

ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាមួយគ្នានេះដែរការត្រួតពិនិត្យ​ក្លឹប​កំសាន្ត​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិន​មានការជួញដូរ និងសេពគ្រឿងញៀនឡើយ។ ពាក់ព័ន្ធនឹងការងារសន្តិសុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​យកចិត្តទុកដាក់ផងដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ខណៈនៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដូច្នេះទេ ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាពរាជធានីភ្នំពេញនឹងយកចិត្តទុកដាក់ការពារសន្តិសុខ ដើម្បីឱ្យដំណើ​រ​ការ​បោះឆ្នោត​នេះទទួលបានជោគជ័យ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោត​សរសើរ​ចំពោះ​ការ​អនុវ​ត្ត​ការងារ​របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានគាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានវិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងលុប​បំបាត់​ល្បែង​ផ្សង​សំណាង​គ្រប់ប្រភេទដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងអបអរសាទរ។

ឯកឧត្ដម ម៉ប់ សារិន ក៏បានកោតសសើរផងដែរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈ​អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដែល​បាន​រៀប​ចំ និងចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​អសកល​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន គ្មាន អំពើហិង្សា ការគំរាមគំហែង និង​សុវត្ថិភាពទាំងស្រុង តាំងពីមុនពេលយុទ្ធនាការឃោសនា ក្នុងពេល​យុទ្ធនា​ឃោសនា​បោះឆ្នោត​រហូត​ដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយទទួលបានជោគជ័យ និង​សូម​កោត​សសើរ​សមត្ថកិច្ចពាក់ព័ន្ធបានខិតខំអប់រំផ្សព្វផ្សាយ បង្ការទប់​ស្កាត់​អគ្គិភ័យ​នៅតាម​មូលដ្ឋាន​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួមចំនួន ៧.៣៣១នាក់ ធ្វើឱ្យគ្រោះថ្នាក់អគ្គិភ័យ​មាន​ការ​ថយចុះចំនួន​០៦​លើក​៕​ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        43
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm